កីឡា
ដឹងអត់ថា ម្ចាស់ផ្ទះស៊ីហ្គេមមុនៗយកតម្លៃអាហារ ស្នាក់នៅ ធ្វើដំណើរប៉ុន្មានពីប្រតិភូកីឡាម្នាក់ៗក្នុង១ថ្ងៃ?
ប្រទេសកម្ពុជាបានក្លាយជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេមដំបូងគេបង្អស់ក្នុងប្រវត្តិសាស្ត្រកីឡាស៊ីហ្គេម ដែលមិនយកតម្លៃលើសំបុត្រចូលទស្សនាពិធីបិទ-បើក និងការប្រកួតគ្រប់ប្រភេទកីឡានៃកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។
កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ក៏មិនយកតម្លៃលើសិទ្ធិផ្សព្វផ្សាយ ផ្សាយផ្ទាល់ និងផ្សាយបន្តផ្ទាល់គ្រប់ស្ថាប័នសារព័ត៌មានទាំងក្នុងប្រទេស និងក្រៅប្រទេស។
កាន់តែអស្ចារ្យទៀតនោះ កម្ពុជាក៏មិនយកតម្លៃលើការស្នាក់នៅ ម្ហូបអាហារ និងការធ្វើដំណើរក្នុងប្រទេសពីគ្រប់អត្តពលិក និងប្រតិភូកីឡាមកពីតំបន់អាស៊ាន។ ចំណុចនេះមិនធ្លាប់មានប្រទេសណាមួយដែលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម លើកលែងលើតម្លៃនៃការស្នាក់នៅ ម្ហូបអាហារ និងការធ្វើដំណើរក្នុងប្រទេសឡើយ។
តើបងប្អូនដឹងទេថា តាមធម្មតាប្រទេសជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមកន្លងមកតែងតែយកតម្លៃ៥០ដុល្លារអាមេរិក ក្នុង១ថ្ងៃពីមនុស្ស១នាក់ដែលជាអត្តពលិក និងប្រតិភូកីឡារបស់ប្រទេសអាស៊ាន។ បន្ថែមលើនេះ អត្តពលិក ឬប្រតិភូកីឡាអាចចំណាយរហូតច្រើនជាង៥០ដុល្លារអាមេរិកក្នុង១ថ្ងៃ អាស្រ័យលើសណ្ឋាគារដែលពួកគេស្នាក់នៅថែមទៀត។ អត្តពលិក ឬប្រតិភូកីឡាណាស្ថិតនៅក្នុងប្រទេសម្ចាស់ផ្ទះស៊ីហ្គេមកាន់តែច្រើនថ្ងៃ ដូច្នេះការបង់ប្រាក់ឲ្យប្រទេសម្ចាស់ផ្ទះកាន់តែច្រើន ហើយប្រសិនបើ ប្រទេសណាមួយចុះឈ្មោះចំនួនប្រតិភូកីឡាកាន់តែច្រើន ត្រូវបង់ប្រាក់ឲ្យប្រទេសជាម្ចាស់ផ្ទះកាន់តែច្រើន។
តាមរយៈការលើកលែងលើតម្លៃនៃការស្នាក់នៅ ម្ហូបអាហារ និងការធ្វើដំណើរទៅវិញ-ទៅមកពីកន្លែងស្នាក់នៅទៅកន្លែងប្រកួតពីម្ចាស់ផ្ទះកម្ពុជា ប្រតិភូកីឡាពីប្រទេសអាស៊ានទាំង១០នឹងសន្សំប្រាក់បានរាប់ម៉ឺនដុល្លារអាមេរិក។
តាមការផ្សាយរបស់ vnexpress ថា ប្រទេសវៀតណាមអាចសន្សំប្រាក់បានប្រមាណ៥ម៉ឺនដុល្លារអាមេរិកក្នុង១ថ្ងៃៗ បន្ទាប់ពីកម្ពុជាមិនយកតម្លៃលើការស្នាក់នៅ ម្ហូបអាហារ និងការធ្វើដំណើរ ស្របពេលវៀតណាមគ្រោងបញ្ជូនប្រតិភូកីឡារបស់ខ្លួនចំនួន១៦៦៣នាក់៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍១ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៤ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ