Connect with us

KPT+

មកដឹងកាលបរិច្ឆេទចុងក្រោយ នៃការតាំងបង្ហាញ បេះដូងច្រើនជាងគេលើពិភពលោក

បានផុស

នៅ

ឆ្លើយតបតាមការសំណូមពររបស់មហាជនដែលមានបំណងទស្សនាការដាក់តាំងបង្ហាញបេះដូងច្រើនជាងគេលើពិភពលោក ជាពិសេសភ្ញៀវទេសចរនៅទីឆ្ងាយអាចចូលរួមទស្សនាបានដោយផ្ទាល់ យុទ្ធនាការ BeyondTheGames នឹងបន្តធ្វើការតាំងបង្ហាញ នៅប្រាសាទអង្គរវត្តរហូតដល់ចុងសប្ដាហ៍នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡេក គឹមលីន ប្រធានគ្រប់គ្រងភ្នាក់ងារទេសចរនៅប្រាសាទអង្គរ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅថ្ងៃទី១៩ ខែមេសានេះថា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣នេះ អ្នកទេសចរជាតិ និងអន្ដរជាតិ បានទៅទស្សនា​បេះដូងបត់នៅសួនបេះដូងក្នុងបរិវេណប្រាសាទអង្គរជាង ៣ ម៉ឺន ៦ពាន់នាក់ ភាគច្រើនជាអ្នកទេសចរជាតិ។ លោកបានបន្ដថា មហាជនបានថតរូបជាអនុស្សាវរីយ៍ ហើយបង្ហាញពីភាពសប្បាយរីករាយនូវរូបភាពដោតបេះដូងចេញជារូបរាអក្សរបេះដូងខ្មែរ។

លោក ឡេក គឹមលីន មានប្រសានស៍បន្តថា ក្រុមការងាររៀបចំបេះដូងនឹងដកចេញវិញ ប៉ុន្ដែលោក អំពាវឱ្យប្រជាពលរដ្ឋទៅទស្សនាប្រាសាទអង្គរវត្ដបន្ដទៀត ហើយស្នើឱ្យជួយថែរក្សាបរិស្ថាន គោរពក្រមប្រតិបត្ដិអង្គររួមមាន កុំស្លៀកពាក់ខ្លី សិចស៊ី ហាមប៉ះក្បាច់ចម្លាក់ ស្រែកឡូឡា ហាមជក់បារីជាដើម។

អ្នកទេសចជាតិបានឱ្យដឹងថា ពួកគាត់មានការសប្បាយរីករាយ បើទោះបីពួកគាត់មិនបានទៅទស្សនានាថ្ងៃចូលឆ្នាំខ្មែរក្ដី។ ពួកគាត់បានលើកឡើងថា បេះដូងបត់រាប់លានដែលបានដោតធ្វើជាអក្សរ “បេះដូងខ្មែរ” នៅបរិវេណប្រាសាទអង្គរនេះ បង្ហាញពីភាពអស្ចារ្យនូវស្នាដៃឆ្នៃប្រឌិតបានល្អឯករបស់ខ្មែរ ដែលធ្វើឱ្យអ្នកទេសចរជាតិ និងអន្ដរជាតិចាប់អារម្មណ៍ទៅទស្សនាកម្សាន្ដរាប់លាននាក់ ដែលធ្វើឱ្យពួកគាត់សប្បាយរីករាយ និងបានថតរូបទុកជាអនុស្សាវរីយ៍នៅបេះដូងបត់ដែលមិនធ្លាប់មានកន្លងមក។

គួររំលឹកថា កាលពីល្ងាចថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣នេះ Guinness World Records បានប្រកាសជាផ្លូវការដាក់បញ្ចូល ក្នុងការបំបែកឯតទគ្គកម្មពិភពលោក “បេះដូងច្រើនជាងគេលើពិភពលោក” របស់កម្ពុជា ដែលតាំងបង្ហាញនៅប្រាសាទអង្គរវត្តក្នុងខេត្តសៀមរាប ដែលមានចំនួន ៣ ៩១៧ ៨០៥ បេះដូង៕

អត្ថបទ៖ គឿន វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទីutes មុន

អាជីវករលក់ផ្កាគ្រប់ប្រភេទសម្រាប់ពិធីបុណ្យចូលឆ្នាំចិនឆ្នាំនេះ ថា «លក់ដាច់ជាងឆ្នាំមុន»

ចរាចរណ៍៤០ នាទីutes មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

សន្តិសុខសង្គម៥៩ នាទីutes មុន

ឃាត់ខ្លួនស្ត្រីម្នាក់ ករណីក្លែងបន្លំជាស្ថាប័នអគ្គិសនីកម្ពុជា (EDC) លួចផ្ទេរប្រាក់ពីគណនីធនាគាររបស់ជនរងគ្រោះ

ជីវិតកម្សាន្ដ១ ម៉ោង មុន

លោក សុខ រ៉ាស៊ី ជំរុញឱ្យឪពុកម្តាយ និងអាណាព្យាបាលទាំងអស់ គប្បីឆ្លៀតអប់រំកូនចៅពីគ្រឿងញៀនបំផ្លាញជីវិត

សេដ្ឋកិច្ច១ ម៉ោង មុន

អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបានការសាងសង់ជាង ៩៤% ចំណាយអស់ $១,៤ ពាន់លាន

Sokha Hotels

ព័ត៌មានពេញនិយម