ព័ត៌មានជាតិ
ចំណេញចម្ងាយផ្លូវជាង ២០ គីឡូម៉ែត្រ ផ្លូវ ៧១ សេ គ្រោងបញ្ចប់ស្ថាបនានៅដើមឆ្នាំ២០២៤
ផ្លូវជាតិលេខ ៧១ សេ សម្រេចការសាងសង់បានជាង ៧០ ភាគរយ ហើយគ្រោងបញ្ចប់នៅដើមឆ្នាំ ២០២៤។
លោក ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំបានលើកឡើងនៅក្នុងសន្និសីទជោគជ័យរបស់រដ្ឋបាលខេត្តត្បូងឃ្មុំនៅព្រឹកនេះថា ផ្លូវជាតិលេខ ៧១ សេ ដែលកំពុងដំណើរការសាងសង់សម្រេចបានជាង ៧០ ភាគរយ នៅពេលសាងសង់រួចរាល់នឹងសម្រួលការធ្វើដំណើរ និងចំណេញពេលវេលាច្រើនណាស់។
«តាមរយៈផ្លូវជាតិលេខ ៧១ សេ នៅពេលធ្វើហើយ បើយើងធ្វើដំណើរពីស្ពានស្ទឹងត្រង់ក្រូចឆ្មារទៅបុរីរដ្ឋបាលខេត្តមានចម្ងាយតែជាង ៦៥ គីឡូម៉ែត្រ។ តែបើធ្វើដំណើរពីសួងឆ្លងកាត់ទៅរកាករ ៥ ទៅឈូក ទៅស្ទឹងត្រង់ក្រូចឆ្មារមានចម្ងាយដល់ជាង ៨៥ គីឡូម៉ែត្រ។ អីចឹងទេគឺចំណេញច្រើនណាស់តាមរយៈផ្លូវកំណាត់ផ្លូវនេះ»។
នៅខេត្តត្បូងឃ្មុំមានផ្លូវជាតិឆ្លងកាត់ជាច្រើនខ្សែដូចជាផ្លូវជាតិលេខ ៧ ផ្លូវជាតិលេខ ៨ ផ្លូវជាតិលេខ ១១ ផ្លូវជាតិលេខ ៧៣ ផ្លូវជាតិលេខ ៧២ និងផ្លូវជាតិលេខ ៧១ សេ ដែលកំពុងស្ថាបនា។
លោកអភិបាលខេត្តបានបន្តថា មន្ទីរអភិវឌ្ឍជនបទគ្រោងបន្តស្ថាបនាផ្លូវកៅស៊ូប្រវែង ២០៥ គីឡូម៉ែត្រក្នុងខេត្តត្បូងឃ្មុំ និងផ្លូវបេតុងប្រវែង ៣២ គីឡូម៉ែត្រ ខណៈផ្លូវដែលស្ថិតនៅក្រោមមន្ទីរសាធារណខេត្តមានប្រវែងជាង ២២៩ គីឡូម៉ែត្រ។
ផ្លូវជាតិលេខ៧១ សេ ដែលកំពុងសាងសង់មានប្រវែងជាង ១១៤ គីឡូម៉ែត្របែកចេញពីជាតិលេខ៧១ ក្នុងស្រុកចម្ការលើ កាត់ស្ពានស្ទឹងត្រង់ក្រូចឆ្មារ ទៅផ្លូវជាតិលេខ ៧៣ បន្តទៅតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ។ ផ្លូវនេះប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤២ ខែ ដែលចំណាយថវិកាប្រមាណ ១២៩,៩៨ លានដុល្លារអាមេរិក ហើយគ្រោងដាក់ឲ្យប្រើប្រាស់នៅដើមឆ្នាំ ២០២៤៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា