Connect with us

ព័ត៌មានជាតិ

មកដឹងពីក្រមសីលធម៌មួយចំនួនរបស់គ្រូពេទ្យ

បានផុស

នៅ

គ្រូពេទ្យគ្រប់ៗរូប គឺត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌របស់ខ្លួនជានិច្ច ដើម្បីពិនិត្យ និងព្យាបាលអ្នកជំងឺបានត្រឹមត្រូវប្រកបដោយវិជ្ជាជីវៈ។ យ៉ាងណាដោយ ទោះបីជាមានអនុក្រឹត្យស្តីពីក្រមសីលធម៌របស់គ្រូពេទ្យយ៉ាងណាក្តី ក៏នៅតែមានគ្រូពេទ្យមួយចំនួន មិនបានគោរពតាមបានត្រឹមត្រូវឡើយ។ តើក្រមសីលធម៌ទាំងនោះមានអ្វីខ្លះ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុក្រឹត្យស្តីពី ក្រមសីលធម៌គ្រូពេទ្យ ដែលដាក់ឱ្យប្រើប្រាស់ឆ្នាំ២០០៣ មាន ១១១មាត្រា ដោយបែងចែកជា ៦ជំពូក និងច្រើនផ្នែកផ្សេងៗគ្នា។ ប៉ុន្តែ ថ្ងៃនេះ កម្ពុជាថ្មី ដកស្រង់យកតែចំណុចមួយចំនួននៅក្នុងអនុក្រឹត្យនេះប៉ុណ្ណោះ មកបង្ហាញ៖

-មាត្រា៦ ចែងថា គ្រូពេទ្យត្រូវគោរពសិទ្ធិអ្នកជំងឺក្នុងការជ្រើសរើសគ្រូពេទ្យព្យាបាលខ្លួន។ គ្រូពេទ្យ ក៏ត្រូវមានតួនាទីសម្របសម្រួលរឿងនេះផងដែរ។

-មាត្រា៧ គឺគ្រូពេទ្យត្រូវស្តាប់ ពិនិត្យ ឱ្យដំបូន្មាន ឬ ព្យាបាលដោយសម្បជញ្ជៈ ចំពោះមនុស្សទូទៅ ដោយមិនប្រកាន់អំពីប្រភព ប្រពៃណី ស្ថានភាពគ្រួសារ ជាតិសាសន៍ សាសនា កេរ្តិ៍ឈ្មោះ ឬ មនោសញ្ចេតនាអ្វីឡើយ។ ក្នុងកាលៈទេសៈណាក៏ដោយ គ្រូពេទ្យត្រូវប្រកាន់ខ្ជាប់នូវអាកប្បកិរិយា សុភាពរាបសារ ត្រឹមត្រូវ និងយកចិត្តទុកដាក់ខ្ពស់ចំពោះអ្នកជំងឺ។

-មាត្រា៩ ចែងថា គ្រូពេទ្យដែលនៅចំពោះមុខអ្នកជំងឺ ឬ អ្នករបួសធ្ងន់ ត្រូវជួយសង្គ្រោះអ្នកទាំងនោះ ឬ ធ្វើយ៉ាងណាឱ្យអ្នកទាំងនោះ ទទួលបានការថែទាំងចាំបាច់បំផុត។

-មាត្រា២៦ ចែងពីការហាមឃាត់ចំពោះការផ្តល់របាយការណ៍លំអៀង ចេញវិញ្ញាបនបត្របន្លំ ដើម្បីតម្រូវចិត្ត។

-មាត្រា២៧ ចែងថា ការបន្លំ រំលោភតម្លៃកំណត់ ការផ្តល់តម្លៃមិនពិតពីតម្លៃព្យាបាល និងទង្វើផ្សេងៗត្រូវបានហាមឃាត់។

-មាត្រា៣២ គឺគ្រូពេទ្យត្រូវសរសេរវេជ្ជបញ្ជាឱ្យបានច្បាស់លាស់ ធ្វើយ៉ាងណាឱ្យអ្នកជំងឺ និងអ្នកជិតខាងអានយល់ និងអនុវត្តបានត្រឹមត្រូវ។

-មាត្រា៣៣ គឺចំពោះអ្នកជំងឺដែលខ្លួនពិនិត្យ ឬ ឱ្យដំបូន្មាន គ្រូពេទ្យត្រូវបញ្ជាក់ព័ត៌មានឱ្យបានច្បាស់លាស់ និងពន្យល់ពីស្ថានភាពអ្នកជំងឺឱ្យងាយយល់។ ប៉ុន្តែ ក្នុងផលប្រយោជន៍របស់អ្នកជំងឺ និងដោយមូលហេតុសីលធម៌ក្នុងសម្បជញ្ញៈរបស់គ្រូពេទ្យ អ្នកជំងឺអាចមិនគួរដឹងអំពីរោគវិនិច្ឆ័យ ឬ អំពីបុរេនិមិត្តធ្ងន់ធ្ងរណាមួយ លើកលែងតែក្នុងករណីដែលជំងឺនោះអាចឆ្លងដល់អ្នកជិតខាង។ កាតផ្តល់ព័ត៌មានបុរេនិមិត្តិអស់សង្ឃឹមដល់អ្នកជំងឺ ត្រូវធ្វើឡើងដោយប្រុងប្រយ័ត្ន។ គ្រួសាររបស់អ្នកជំងឺត្រូវតែបានទទួលដំណឹងនេះ លើកលែងតែជនណាដែលអ្នកជំងឺបានហាម។

-មាត្រា៣៥ គឺទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ គ្រូពេទ្យត្រូវខិតខំជួយសម្រាលទុក្ខសោកអ្នកជំងឺ ជួយគាំពារផ្លូវចិត្ត និងចៀសវាងគំនិតមានះគ្មានហេតុផល ក្នុងការវិភាគស្រាវជ្រាវ ឬ ព្យាបាល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ ម៉ោង មុន

មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​​កម្លាំង​ពន្លត់​អគ្គីភ័យ​​​កើនដល់​៧៥០០​នាក់​ ខណៈ​​ភ្លើងរាលដាលដល់ Hollywood Hills ដែលគម្រាមលំនៅឋាន​​១០ម៉ឺន​​​ខ្នងទៀត​

ព័ត៌មានជាតិ២១ ម៉ោង មុន

២០២៤ ខ្យល់កន្ត្រាក់ មានមនុស្សស្លាប់-របួស ជិត ៥០ នាក់ ថយចុះជិត ៤ ដង

នយោបាយ២០ ម៉ោង មុន

ករណីបាញ់មន្ត្រីអតីតបក្សប្រឆាំង, មេធាវីរដ្ឋាភិបាល ប្រាប់ជនឱកាសនិយម កុំវិនិច្ឆ័យដោយអគតិ

នយោបាយ២៤ ម៉ោង មុន

រដ្ឋាភិបាលកំពុងរៀបចំច្បាប់ដាក់ក្រុមជ្រុលនិយមចង់ផ្ដួលរំលំរដ្ឋាភិបាលជាពួកភេវករ

Sokha Hotels

ព័ត៌មានពេញនិយម