ព័ត៌មានជាតិ
លោកស្រី ដាំ ដារីនី ប្ដេជ្ញាពង្រឹងសមត្ថភាពកង ទ័ព ក្រោយឡើងជានាយឧត្ដមសេនីយ៍
ក្រោយការផ្ដល់ទំនុកចិត្ត និងបំពាក់ឋានន្តរស័ក្ដិជានាយឧត្ដមសេនីយ៍យោធានៃក្រសួងការពារជាតិ លោកស្រី ដាំ ដារីនី បានប្ដេជ្ញាបម្រើជាតិមាតុភូមិដោយស្មោះត្រង់ និងចូលរួមពង្រឹងសមត្ថភាពកងយោធពលខេមរភូមិន្ទថែមទៀត។

លោកស្រី ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២០ ខែមេសានេះ យ៉ាងដូច្នេះថា៖ «ឆ្លើយតបនឹងការផ្ដល់ទំនុកចិត្ត និងការប្រគល់ឋានន្តរស័ក្ដិជានាយឧត្ដមសេនីយ៍ នាងខ្ញុំសូម ប្តេជ្ញាបម្រើជាតិមាតុភូមិប្រកបដោយគុណធម៌ សីលធម៌ សុជីវធម៌ និងស្មារតីតម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាជាធំ»។ លោកស្រី ក៏នឹងបន្តចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍ និងពង្រឹងសមត្ថភាពកងយោធពលខេមរភូមិន្ទ ដោយស្មោះត្រង់ និងដើរតាមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។
លោកស្រី ដាំ ដារីនី បានថ្លែងអំណរព្រះរាជគុណថ្វាយព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សតនៃកម្ពុជា ដែលទ្រង់សព្វព្រះរាជហឫទ័យប្រគល់ឋានន្តរស័ក្តិជា «នាយឧត្ដមសេនីយ៍» ដល់លោកស្រី។ លោកស្រី ក៏បានគោរពថ្លែងអំណរគុណ និងដឹងគុណដ៏ថ្លៃថ្លាបំផុតជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានធ្វើពលីកម្មគ្រប់បែបយ៉ាងដោយយកជីវិតជាដើមទុន ដើម្បីនាំមកនូវសន្តិភាព និងការអភិវឌ្ឍជូនដល់ប្រទេសកម្ពុជា។

ទន្ទឹមនេះដែរ រដ្ឋលេខាធិការរូបនេះ ក៏បានថ្លែងអំណរគុណជូនចំពោះសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលតែងតែគាំទ្រ និងលើកទឹកចិត្តដល់លោកស្រីក្នុងការអនុវត្តការងាររហូតមក។
គួរជម្រាបថា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានបំពាក់ឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ដល់នាយទាហាននៃកងយោធពលខេមរភូមិន្ទចំនួន៣រូប។ ក្នុងនោះ ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ គឺត្រូវបានបំពាក់ឋានន្តរស័ក្តិជានាយឧត្តមសេនីយ៍ ខណៈលោកស្រី ម៉ាលី សុជាតា អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ត្រូវបានបំពាក់ឋានន្តរស័ក្តិជាឧត្តមសេនីយ៍ឯក៕

ដោយ៖ ធឿន វ៉ាន់សុង

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត