Connect with us

ជីវិតកម្សាន្ដ

ប៉េង ប៉ោង រត់ចូលពេទ្យ អ្នកគាំទ្របារម្ភ

បានផុស

នៅ

តារា​កំប្លែង​អ្នកនាង ប៉េង ប៉ោង ដោយសារតែ​រវល់​ការងារ​ស្ទើរ​គ្មាន​ពេល​សម្រាក​នោះ បាន​ធ្វើ​ឲ្យ​សុខភាព​របស់​តារា​ស្រី​រូប​នេះ​មាន​សភាព​ចុះ​ខ្សោយ​គួរ​ឲ្យ​ព្រួយបារម្ភ ទើប​នាង​រត់​ចូល​ពេទ្យ ដើម្បី​ពិនិត្យ​សុខភាព​ផ្ទាល់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាង មឿ​ន និមល ហៅ ប៉េងប៉ោង បាន​បង្ហោះ​រូបភាព​ដោយ​រៀបរាប់​ថា ដោយសារតែ​នាង​រវល់​ខំប្រឹង​រកលុយ​ពេក​ទើប​ភ្លេច​គិត​ពី​សុខភាព​រហូត​បណ្ដាល​ឲ្យ​ធ្លាក់ខ្លួន​ឈឺ​ដូច្នេះ។ អ្នកនាង​លើក​ឡើង​ថា «ព្រោះតែ​លុយ​ទើប​ខ្ញុំ​រវល់​ច្រើន គិត​ច្រើន នៅ​ឆ្ងាយ​ពី​គ្រួសារ ភ្លេច​ថា​ខ្លួន​ឈឺ មិន​ហ៊ាន​ឈប់ មិន​ហ៊ាន​ហត់ សុំទោស​ដែល​មើល​ខ្លួនឯង​មិន​បាន​ល្អ»។

អ្នកនាង ប៉េង ប៉ោង បាន​បញ្ជាក់​ពី​អាការ​ជំងឺ​ថា «ដំបូង​គឺ​រាគ​ផង ក្អួត​ផង ក្ដៅខ្លួន​ផង និង​លើសឈាម​ផង តែ​សំណាងល្អ​ជាតិ​ស្ករ​មិន​លើស កម្លាំង​កាយ​អស់រលីង នៅសល់​កម្លាំង​ចិត្ត​ដែល​ពុក​ម៉ែ​បងប្អូន​ផ្ដល់​ឲ្យ​ខ្ញុំ»។ ក្នុង​នោះ​មាន​អ្នកគាំទ្រ និង​មិត្តភ័ក្ដិ​សិល្បៈ​មួយ​ចំនួន បាន​សួរសុខទុក្ខ និង​ផ្ញើ​សារ​ជូនពរ​ឲ្យ​នាង​ឆាប់​ជា​សះស្បើយ​ពី​ជំងឺ​ផង​ដែរ។

គួរ​បញ្ជាក់​ថា តារា​កំប្លែង និង​សម្ដែង​អ្នកនាង ប៉េង ប៉ោង កន្លងមក​ត្រូវ​បាន​អ្នកគាំទ្រ​មើល​ឃើញ​ថា អ្នកនាង​គឺជា​សិល្ប​ការិនី​មួយ​រូប​ដែល​មាន​ប្រជាប្រិយភាព និង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​ទស្សនិកជន​គ្រប់​មជ្ឈដ្ឋាន ទាំង​ក្នុង និង​ក្រៅ​ប្រទេស។ ដោយសារតែ​ហេតុផល​នេះ​ហើយ ទើប​អ្នកនាង ប៉េង ប៉ោង ក្តាប់​បាន​ទីផ្សារ​សិល្បៈ​ច្រើន​គួរសម​នា​ពេល​កន្លងមក៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ម៉ាក់ប្រាង
ព័ត៌មានជាតិ៣៩ នាទីutes មុន

ម៉ាក់ប្រាងផ្លែដើមដៃ អាចមានតម្លៃខ្ពស់នៅលើទីផ្សារ

ព័ត៌មានអន្ដរជាតិ៥៧ នាទីutes មុន

លោក ត្រាំ គំរាម​ដាក់​ទណ្ឌកម្ម​ដ៏​ធ្ងន់លើ​រុស្ស៊ី ដើម្បី​ឲ្យ​ឈាន​ដល់​បទ​ឈប់បាញ់ឆាប់ៗ

ព័ត៌មានជាតិ៥៨ នាទីutes មុន

ពិធីបញ្ចុះបឋមសីលាសាងសង់បុស្បុកតម្កល់បដិមាស្នងព្រះនាង ឥន្ទ្រទេវី នៅសាលាវិចិត្រសិល្បៈភូមិភាគសៀមរាប

ស្ត្រី
ព័ត៌មានជាតិ១ ម៉ោង មុន

ស្ត្រីគឺជាជំនួយការ និងជាកម្លាំងដ៏សំខាន់ក្នុងការអភិវឌ្ឍ សង្គមសេដ្ឋកិច្ចវប្បធម៌ និងនយោបាយ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ហ្សេលេនស្គី៖ បទ​ឈប់បាញ់​លើ​អាកាស និង​សមុទ្រ អាច​សាកល្បង​ឆន្ទៈ​រុស្ស៊ី​ក្នុង​ការ​បញ្ចប់​សង្គ្រាម

សន្តិសុខសង្គម១៩ ម៉ោង មុន

ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កាន់​អំណាច​៦សប្តាហ៍ ​ដូណាល់ ត្រាំ ចេញក្រឹត្យ​ជិត​១០០ និង​រង​បណ្តឹង​ជិត​១០០​ដូចគ្នា​

អគ្គនាយកដ្ឋានគយ
ព័ត៌មានជាតិ២១ ម៉ោង មុន

ម្ចាស់ទំនិញនាំចូលសំបកកង់រថយន្ដចាស់ប្រើរួច​រងពិន័យពីអគ្គនាយកដ្ឋានគយ និងតម្រូវឲ្យបញ្ជូនចេញពីប្រទេសកម្ពុជាវិញ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

​កងទ័ព​ថៃប្រុងជើងការខ្ពស់​តាមព្រំដែនជាមួយ​មីយ៉ាន់​ម៉ា ខណៈកងទ័ពយោធាមីយ៉ាន់​ផ្ទះអាវុធ​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ហ្សេលេនស្គី នឹង​ទៅ​អារ៉ាប៊ីសាអូឌីត ដើម្បី​ជជែក​ជាមួយ​អាមេរិក លើ​រឿង​បញ្ចប់​សង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម