ព័ត៌មានជាតិ
ពលករខ្មែរធ្វើការនៅថៃសម្រុកទៅវិញក្រោយបញ្ចប់បុណ្យចូលឆ្នាំខ្មែរ
រយៈពេលប៉ុន្មានថ្ងៃក្រោយសង្ក្រាន្តឆ្នាំថ្មីត្រូវបានបញ្ចប់ គេសង្គេតឃើញថា ពលករខ្មែរដែលបានមកលេងស្រុកកំណើត កំពុងធ្វើដំណើរត្រឡប់ចូលទៅក្នុងប្រទេសថៃវិញដើម្បីបម្រើការងារបន្តសារជាថ្មី។
បើតាមរបាយការណ៍របស់កម្លាំងទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ប្រចាំច្រកអន្តរជាតិភ្នំដីក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង បានឱ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃនេះ មានពលករចេញទៅប្រទេសថៃដោយស្របច្បាប់ក្នុងមួយថ្ងៃៗ មិនក្រោមពីមួយពាន់នាក់ឡើយ ពិសេសគឺនៅថ្ងៃទី ១៨ ខែមេសា កន្លងទៅនេះ។
ប្រភពដដែលបានបន្តថា នៅចំណុចច្រកអន្តរជាតិភ្នំដី មិនមានបញ្ហាអ្វីនោះឡើងសម្រាប់ការបំពេញឯកសារដើម្បីត្រឡប់ចូលទឹកដីថៃវិញរបស់បងប្អូនពលករខ្មែរពីសំណាក់មន្រ្តីជំនាញប្រចាំច្រក។
ដោយឡែកនៅច្រកអន្តរជាតិដូងប្រចាំស្រុកកំរៀង ក៏មានពលករវិលត្រឡប់ដូចគ្នា ប៉ុន្តែក៏មានភាពចម្រូងចម្រាស់បន្តិចដែរសម្រាប់មន្ត្រីជំនាញ ជាមួយក្រុមពលករ ដោយសារតែមានជនឆ្លៀតឱកាសកេងយកផលប្រយោជន៍ពីពលករ ខណៈពលករខ្មែរចាំបាច់ត្រូវតែវិលចូលប្រទេសថៃ ប៉ុន្តែដំណឹងដ៏រសើបនេះក៏បានធ្វើឱ្យលោកអភិបាលខេត្ត សុខ លូ ចុះទៅដល់គោលដៅដើម្បីសម្របសម្រួល និងបញ្ចប់បញ្ហាភ្លាមៗនោះដែរ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៥ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព៣ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ផ្ទុះការភ្ញាក់ផ្អើលខ្លាំងចំពោះវត្តមាន ហុងដា SCOOPY ស៊េរីថ្មី របស់ក្រុមហ៊ុនអិនស៊ីអិច ទើបតែចេញក្តៅៗ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
ចរាចរណ៍៧ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់