Connect with us

ព័ត៌មានជាតិ

អភិបាល​ខេត្ត​ត្បូង​ឃ្មុំ​៖ ខេត្ត​ត្បូង​ឃ្មុំ​បញ្ចប់​ការ​បោះ​បង្គោ​ល​ព្រំដែន​ជាមួយ​វៀតណាម មិន​អាច​អ្នក​ណា​រំលោភអ្នក​ណា​បាន​សូម្បី​មួយ​មីល្លីម៉ែត្រ

បានផុស

នៅ

ខេត្ត​ត្បូង​ឃ្មុំ​ដែល​មាន​ព្រំប្រទល់​ជាប់​ជាមួយ​ប្រទេស​វៀតណាម​ប្រវែងជាង ១០០ គីឡូម៉ែត្រ បាន​បញ្ចប់​ការ​បោះ​បង្គោល​ព្រំដែន​ ដែល​​ធានា​បាន​កិច្ចការពារ​​បូរណភាពទឹកដីបាន​ទាំងស្រុង​។

​ថ្លែង​នៅ​ក្នុង​សន្និសីទកាសែត​​នៅ​ព្រឹក​នេះ​ លោក ជាម ច័ន្ទសោភ័ណ ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ត្បូង​ឃ្មុំ​បានបញ្ជាក់ថា ការបោះបង្គោលព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ត្បូងឃ្មុំ​បាន​ចប់សព្វគ្រប់។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​លើកឡើង​ថា «ក្នុងប្រវែង​ព្រំដែន​​ ១៤៣ គីឡូម៉ែត្រ​ជាមួយ​​ប្រទេស​វៀតណាម ខេត្តត្បូងឃ្មុំ​បាន​បោះ​​ចប់សព្វគ្រប់។ មាន​ន័យ​ថា យើង​មាន​ព្រំប្រទល់​ពិត​ប្រាកដ​ជាមួយប្រទេស​​វៀតណាម។ វៀតណាម​​មិនអាច​មក​រំលោភ​ទឹកដីយើង​បាន​សូម្បី​មួយ​មីល្លីម៉ែត្រ ហើយ​​យើង​ក៏​មិន​អាចទៅ​​រំលោភ​ទឹក​ដី​វៀតណាមមួយ​មីល្លីម៉ែត្រ​នោះ​ដែរ»​។

លោក​បន្ត​ថា «ចឹង​ទេ​បង​ប្អូន​កុំ​បារម្ភ​អី ពេល​យើង​មាន​ខ្សែ​ព្រំដែន​ពិត​ប្រាកដ​ មិន​អាច​ឲ្យ​គេ​មក​យក​ទឹកដី​ទទេ​ៗនោះទេ។ គេ​យក​យ៉ាង​ម៉េច​បើ​យើង​មាន​ព្រំ​ប្រទល់កំណត់​ច្បាស់លាស់​​ហើយ​ហ្នឹង»។

ខេត្ត​ត្បូង​ឃ្មុំ​ស្ថិត​នៅ​ទិស​បូព៌ា​មាន​ព្រំប្រទល់​ជាប់​ជាមួយ​ប្រទេស​វៀតណាម​ប្រវែង ១៤៣ គីឡូម៉ែត្រ។ ខេត្ត​មាន​ច្រក​ទ្វារ​ព្រំដែន​ចំនួន ៧ សម្រាប់​ទំនាក់ទំនង​និង​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​វៀតណាម​ក្នុង​នោះ​មាន​ច្រក​ទ្វារ​អន្តរជាតិ​ចំនួន ០១ ទ្វេភាគី​ចំនួន ០២ និង​តំបន់​ចំនួន ០៤។

បើ​តាម​របាយការណ៍​របស់​រដ្ឋបាល​ ខេត្ត​ត្បូងឃ្មុំ​មាន​ប្រជាពលរដ្ឋសរុប​ចំនួន ៨៧៤,៩៥៣ នាក់​ស្មើ ១៩៩,១១៣គ្រួសារក្នុង​នោះ​បង​ប្អូន​ខ្មែរ​ឥស្លាម​មាន​ចំនួន ១១២,៦៥៧ នាក់ ស្មើ ​២៧,១៩៩គ្រួសារ។ ខេត្ត​មាន​ផ្ទៃ​ដី​សរុប ៥,២៥០.៥១ គីឡូម៉ែត្រក្រឡា មាន ៦២ ឃុំ ០២សង្កាត់ និង ៨៧៥ភូមិ។

ពលរដ្ឋ​ប្រកប​មុខរបរ​កសិកម្ម​មាន​ចំនួន ៨៥% ពាណិជ្ជកម្ម ១៤% និង​ផ្សេងៗ ១% ខណៈ​ចំណូល​មនុស្ស​ម្នាក់ៗ​ប្រមាណ ១,៤៥២​ដុល្លារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៥ ម៉ោង មុន

មហាជនហួសចិត្តនឹងអ្នកលក់ផលិតផលម្នាក់ ក្រោយដេញពេទ្យឯកទេសរោគស្ត្រីទៅរៀនឡើងវិញ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​តើ​​អ្វីជាលក្ខណៈពិសេស​នៃ​នាវាចម្បាំង​ USS Savannah (LCS 28) ដែល​នឹង​ចូល​ចត​​នៅខេត្តព្រះសីហនុ​​ចាប់​ពីថ្ងៃចន្ទ​​​​​?​

ព័ត៌មានជាតិ៦ ម៉ោង មុន

មនុស្ស​ប្រមាណ២ពាន់នាក់ ចូល​គ្នា​រត់ប្រណាំង​ប្រមូល​ថវិកា​​ជូនអង្គការគ្រួសារថ្មី គាំទ្រការអប់​រំជន​មាន​ពិការភាព

នយោបាយ៧ ម៉ោង មុន

អតីត​សហការី​ទណ្ឌិត ​សម រង្ស៊ី៖ ​ជន​ក្បត់​ជាតិ​បី​ជំនាន់ ​សម រង្ស៊ី​ មិន​ស័ក្តិសម​ជា​ធ្វើ​ជា​អ្នក​ដឹក​នាំ​ប្រទេស​ទេ

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នក​ជំនាញ​យានយន្ត​ NPIC លើក​ទឹក​ចិត្ត​ឱ្យ​នារី​ចូល​សិក្សា​ជំនាញ​មេកានិកយាន​យន្ត​ឱ្យ​បាន​ច្រើន​ថែម​ទៀត ​ខណៈ​កំពុង​មាន​តម្រូវ​ការ​ទីផ្សារ​ខ្ពស់​

Sokha Hotels

ព័ត៌មានពេញនិយម