ជីវិតកម្សាន្ដ
តារាកូរ៉េ Seulong រងការពិន័យ ៧ លានវ៉ុន ករណីបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមានមនុស្សស្លាប់
នៅក្នុងករណីគ្រោះថ្នាក់បង្កដោយតារាចម្រៀងប្រុស Lim Seulong សមាជិកក្រុម 2AM ដែលបណ្ដាលឲ្យបុរសអ្នកថ្មើរជើងម្នាក់បានបាត់បង់ជីវិត អំឡុងពេលបញ្ចូនទៅមន្ទីរពេទ្យកាលពីឆ្នាំមុន រហូតមកដល់ពេលនេះលោក បានទទួលការផាកពិន័យ ដើម្បីធ្វើការដោះស្រាយជាមួយក្រុមគ្រួសាររបស់អ្នកស្លាប់ និងរងការចោទប្រកាន់ពីបទរំលោភលើសិទ្ធិពិសេសស្តីពីការដោះស្រាយគ្រោះថ្នាក់ចរាចរណ៍។
បើយោងតាមរបាយការណ៍កាលពីខែវិច្ឆិកាឆ្នាំមុន ការិយាល័យព្រះរាជអាជ្ញាក្រុងសេអ៊ូលបាននិយាយថា «យើងមិនអាចបញ្ជាក់ពីការពិន័យចំពោះការចោទប្រកាន់នោះទេប៉ុន្តែ បានពិចារណាលើការពិតដែលថាលោក Lim បានយល់ព្រមជាមួយគ្រួសារសពក្នុងការធ្វើឲ្យបាត់បង់សមាជិកគ្រួសារ»។
ខណៈពេលដែលលោក បានចូលខ្លួនដោះស្រាយជាមួយនឹងគ្រួសាររងគ្រោះហើយ ប៉ុន្តែលោកនៅតែត្រូវទទួលការពិន័យដោយរដ្ឋ ផងដែរ។ ក្នុងនោះ តុលាការបានពិន័យជាប្រាក់ចំនួន ៧ លានវ៉ុនសម្រាប់ការស្លាប់របស់អ្នកបុរសថ្មើរជើង ដោយរកឃើញថា Seulong ក៏មានកំហុសពាក់ព័ទ្ធដែរ បើទោះជាតារាចម្រៀងប្រុសរូបនេះបានពិនិត្យបញ្ជាក់ថា លោកមិនបានស្រវឹងបើកបរបង្កគ្រោះថ្នាក់ក៏ដោយ៕
អត្ថបទផ្ដល់ដោយ៖Porman
ចុចអាន៖ដើមឆ្នាំ ២០២១ ភ្លាម Hyun Bin និង Son Ye Jin មានដំណឹងរីករាយដល់អ្នកគាំទ្រភ្លែត!
ចុចអាន៖នៅពីក្រោយភាពល្បីល្បាញ Lee Min-ho ជាតារាសម្តែងម្នាក់ដែលតបស្នងទៅសង្គមវិញយ៉ាងផុសផុល
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់