Connect with us

ព័ត៌មានអន្ដរជាតិ

មកដឹងចំនួនពលរដ្ឋ ថៃ ស្ថិតក្នុងប្រទេស ស៊ូដង់ ដែលកំពុងផ្ទុះការប្រយុទ្ធគ្នា

បានផុស

នៅ

អ្នកនាំពាក្យក្រសួងការបរទេសថៃលោកស្រី Kanchana Patarachoke បាននិយាយថា រាជរដ្ឋាភិបាលថៃ និងក្រសួងការបរទេស រួមជាមួយទីភ្នាក់ងារពាក់ព័ន្ធនានាកំពុងរៀបចំផែនការជម្លៀសពលរដ្ឋថៃចេញពីប្រទេសស៊ូដង់ ដែលកំពុងផ្ទុះការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា ចាប់តាំងពីចុងសប្ដាហ៍មកម្ល៉េះ ។

លោកស្រី Kanchana Patarachoke
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមលោកស្រីបានឲ្យដឹងថា ពលរដ្ឋថៃដែលកំពុងស្ថិតនៅក្នុងប្រទេសស៊ូដង់គឺមានប្រមាណ ៣០០ នាក់ ហើយប្រហែល ២០០ នាក់គឺជានិស្សិតមូស្លីមដែលភាគច្រើនកំពុងសិក្សានៅសាកលវិទ្យាល័យ International University of Africa ក្នុងទីក្រុង ខាទុំ ខណៈអ្នកខ្លះទៀតកំពុងធ្វើការ ឬមានគ្រួសារនៅស៊ូដង់ ។

មិនមែនតែពលរដ្ឋថៃនោះទេដែលត្រូវត្រៀមជម្លៀសចេញនោះ, ជនស៊ីវិលរាប់ម៉ឺននាក់ផ្សេងទៀតក៏កំពុងភៀសខ្លួនចេញពីរដ្ឋធានីរបស់ស៊ូដង់ផងដែរ ខណៈជប៉ុនក៏ពិចារណាពីរបៀបជម្លៀសពលរដ្ឋខ្លួនប្រហែល ៦០ នាក់ចេញពីប្រទេសដែលកំពុងផ្ទុះការប្រយុទ្ធគ្នាមួយនេះដូចគ្នា ។

គួរបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងកងកម្លាំងគាំទ្ររហ័ស (RSF) បានប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញនៅក្នុងរដ្ឋធានី ខាទុំ និងតំបន់ផ្សេងទៀតរបស់ស៊ូដង់ ដើម្បីគ្រប់គ្រងប្រទេសធំទី ៣ របស់អាហ្វ្រិកមួយនេះ ។

ទន្ទឹមនោះ យោងតាមក្រសួងសុខាភិបាលប្រទេសស៊ូដង់ក៏បានរាយការណ៍ដែរថា គិតត្រឹមថ្ងៃព្រហស្បតិ៍ មនុស្សយ៉ាងហោចណាស់ ២៧០ នាក់ត្រូវបានសម្លាប់ និង ២,៦០០ នាក់បានរងរបួស ខណៈអ្នកស្លាប់ និងរបួសភាគច្រើន គឺជាជនស៊ីវិល ដែលជាប់គាំងក្នុងការបាញ់ប្រហារនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Nation Thailand

ចុចអាន ៖ មានតែប្រទេសអាស៊ាន ៣ ប៉ុណ្ណោះដែលអាចមើលឃើញព្រឹត្តិការណ៍ “សូរ្យគ្រាសកូនកាត់” ដ៏កម្រ (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម