ជីវិតកម្សាន្ដ
ម្ដាយតារាសម្ដែងជើងចាស់ លីម តិចម៉ុង ទទួលមរណភាព ដោយសារជំងឺដុះសាច់ក្នុងខួរក្បាលធ្ងន់ធ្ងរ
តារាសម្ដែងជើងចាស់ដែលក្រសោបបានតំណែងតួអង្គឪពុកស្ទើរគ្រប់រឿង លោក លីម តិចម៉ុង និងក្រុមគ្រួសារពេលនេះកំពុងមានទុក្ខដ៏ក្រៀមក្រំ និងសោកសៅបំផុត ខណៈអ្នកម្ដាយជាទីស្រលាញ់បានទទួលមរណភាពដោយគ្មានថ្ងៃត្រឡប់។
តាមរយៈដំណឹងមរណភាពអ្នកម្ដាយជាទីស្រលាញ់របស់តារាសម្ដែងលោក លីម តិចម៉ុង នេះ គេឃើញមានអ្នកគាំទ្រ ព្រមទាំងសិល្បករ-សិល្បការិនីជាច្រើន បានសម្ដែងការចូលរួមសោកស្ដាយ និងរំលែកមរណទុក្ខដ៏សោកសៅជាមួយគ្រួសារសព។ លោកបញ្ជាក់ថា «អ្នកម្ដាយខ្ញុំបានទទួលមរណភាព កាលពីល្ងាចថ្ងៃ ១៩ ខែមេសា ឆ្នាំ ២០២៣ ខណៈសពអ្នកម្ដាយតម្កល់នៅក្នុងវត្តច្បារអំពៅ»។ លោកបន្តទៀតថា សពអ្នកម្តាយរបស់លោក នឹងធ្វើពិធីបូជានៅថ្ងៃសុក្រ ទី ២១ ខែមេសា ឆ្នាំ ២០២៣ នេះ។
តារាសម្ដែងជើងចាស់ លីម តិចម៉ុង បញ្ជាក់បន្ថែមថា អ្នកម្ដាយលោកទទួលមរណភាពដោយសារជំងឺច្រើនមុខដូចជា ដុះសាច់ក្នុងខួរក្បាលធ្ងន់ធ្ងរ និងក្អកជាដើម៕
អត្ថបទ ៖ ចាន់រ៉ា
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១១ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១០ ម៉ោង ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក