ព័ត៌មានជាតិ
សភាស៊ីវិលរុស្ស៊ីចាប់អារម្មណ៍ និងតាមដានការបោះឆ្នោតតំណាងរាស្រ្ដ នីតិកាលទី ៧ នៅកម្ពុជា
សភាស៊ីវិលសហព័ន្ធរុស្ស៊ីមានការចាប់អារម្មណ៍ និងតាមដានការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧នៅកម្ពុជា។ នេះជាការឲ្យដឹងពីលោក អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា ក្នុងជំនួបជាមួយលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប កាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៣។

នៅក្នុងជំនួបនេះ លោក អាណាតូលី បូរ៉ូវីក បានថ្លែងថា សហព័ន្ធរុស្ស៊ី អបអរសាទរចំពោះ គ.ជ.ប កម្ពុជា ដែលបានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ ដោយជោគជ័យ ក្នុងបរិយាកាសសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។ លោកថា ប្រជាធិបតេយ្យនៅកម្ពុជាមានលក្ខណៈសមស្រប ទៅកត្តាប្រជាសាស្ត្រ ភូមិសាស្ត្រ វប្បធម៌ និងនយោបាយជាក់ស្ដែងពិតប្រាកដរបស់កម្ពុជា។

លោកឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី បានឲ្យដឹងថា ចំពោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់បំផុតរបស់កម្ពុជា ហើយដែលសភាស៊ីវិលនៅសហព័ន្ធរុស្ស៊ីមានការចាប់អារម្មណ៍ និងតាមដាន។ ក្នុងឱកាសនេះដែរ លោក អាណាតូលី បូរ៉ូវីក បានសម្តែងការជឿជាក់ និងជូនពរលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប សូមឲ្យទទួលបានជោគជ័យក្នុងការរៀបចំ ចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតនេះ។

លោក អាណាតូលី បូរ៉ូវីក បានរំលឹកអំពីអនុស្សរណៈ ដែលភាគីគណៈកម្មាធិការមជ្ឈិមរៀបចំការបោះឆ្នោតនៃសហព័ន្ធរុស្ស៊ី និងភាគី គ.ជ.ប កម្ពុជា បានចុះហត្ថលេខាជាមួយគ្នាកាលពីឆ្នាំ ២០១៨ នៅទីក្រុងមូស្គូ។
លោកចង់ជំរុញឲ្យមានការអនុវត្តជាក់ស្ដែង ដើម្បីផ្លាស់ប្ដូរអ្នកជំនាញរៀបចំការបោះឆ្នោត ព្រមទាំងមានការសង្កេតមើលការបោះឆ្នោត ការធ្វើសិក្ខាសាលា សន្និសីទបែបវិទ្យាសាស្ត្រ និងកិច្ចប្រជុំតុមូលដែលមានផលប្រយោជន៍ទៅវិញទៅមក ព្រមទាំងមានការចាត់បញ្ជូនតំណាង ដើម្បីពិនិត្យមើលការរៀបចំការបោះឆ្នោតនៅក្នុងរដ្ឋនៃភាគីនីមួយៗ ជាដើម។ លោកឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី បានបន្តថាកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដែលភាគីសហព័ន្ធរុស្ស៊ី និងភាគីព្រះរាជាណាចក្រកម្ពុជាបានចុះហត្ថលេខា មានឯកសារចំនួន ៧៩ច្បាប់។
ជាការឆ្លើយតបលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប មានប្រសាសន៍ថា កន្លងមក គ.ជ.ប កម្ពុជា ធ្លាប់បញ្ចូនប្រតិភូរបស់ខ្លួនទៅសង្កេតមើល ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងបានចូលរួមសន្និសីទអន្តរជាតិនៅសហព័ន្ធរុស្ស៊ីផងដែរ។ ចំពោះការបោះឆ្នោតនៅកម្ពុជា លោកប្រធាន គ.ជ.ប បានជម្រាបជូនភាគីរុស្ស៊ីអំពីថា ការបោះឆ្នោតនៅកម្ពុជាតាំងពីឆ្នាំ ១៩៩៣ រហូតដល់បច្ចុប្បន្នបានចំនួន ១៦លើក ហើយ។
សម្រាប់អ្នកសង្កេតការណ៍បោះឆ្នោត លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប មានប្រសាសន៍ ថា គ.ជ.ប នឹងអញ្ជើញស្ថានទូតនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមសង្កេតមើលការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ នៅថ្ងៃអាទិត្យ ទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ជាភ្ញៀវពិសេស។ លោកក៏យល់ស្របផងដែរថា ត្រូវជំរុញកិច្ចសហប្រតិបត្តិការរវាង គ.ជ.ប កម្ពុជា និងគណៈកម្មាធិការមជ្ឈិមរៀបចំការបោះឆ្នោតនៃសហព័ន្ធរុស្ស៊ី ដើម្បីធ្វើឲ្យមានវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការនេះ នៅពេលមានការជួបពិភាក្សាផ្ទាល់រវាងភាគីទាំងពីរ៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?