សន្តិសុខសង្គម
ស្គាល់អត្តសញ្ញាណជនដៃដល់ក្នុងករណីឃាតកម្មសម្លាប់បុគ្គលិកកាស៊ីណូនៅក្រុងបាវិត
បើតាមសមត្ថកិច្ចបានបញ្ចាក់ថា ជនដៃដល់ក្នុងករណីឃាតកម្មលើនារីជាបុគ្គលិកកាស៊ីណូនៅក្រុងបាវិតមានឈ្មោះ ឡោ គង់ហួរ ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនដៃដល់បានចូលទៅសំងំលាក់ខ្លួនក្នុងបន្ទប់ផ្ទះសំណាក់ «កុលាបបីទង» នៅភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ។

សមត្ថកិច្ចបន្ថែមថា នៅវេលាម៉ោង២១និង០០នាទី ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ កម្លាំងបានទទួលព័ត៌មានពីម្ចាស់ផ្ទះសំណាក់ កុលាបបីទង ឈ្មោះ ស៉ឹម វ៉ន ភេទប្រុស អាយុ៦៣ឆ្នាំ ថាមានករណីមនុស្សពុលថ្នាំនៅបន្ទប់ផ្ទះសំណាក់របស់ខ្លួន។ ក្រោយទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចបានសហការជាមួយគ្រូពេទ្យចុះទៅកន្លែងកើតហេតុ។ ពេលទៅដល់ឃើញថា ជនរងគ្រោះពុលថ្នាំនេះ គឺជាមុខសញ្ញាដែលសមត្ថកិច្ចកំពុងស្វែងរកឃាត់ខ្លួនពាក់ព័ន្ធករណីឃាតកម្មនៅក្រុងបាវិត ខេត្តស្វាយរៀង។ ហើយបានបញ្ជូនមកជួយសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះវិហារ។ ជនដៃដល់នៅមិនទាន់ដឹងខ្លួន និងសួរចម្លើយបាននៅឡើយ៕
អត្ថបទ៖ សុខុម





-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង