Connect with us

ព័ត៌មានអន្ដរជាតិ

រ៉ុក្កែត​ដ៏ធំបំផុត​របស់ SpaceX ផ្ទុះឆេះ នៅពេលបាញ់បង្ហោះសាកល្បង​

បានផុស

នៅ

រ៉ុកកែត Starship ដ៏ធំបំផុតរបស់ SpaceX ត្រូវបានផ្ទុះ​ឆេះនៅលើអាកាស នៅពេលបាញ់បង្ហោះសាកល្បងកាលពីថ្ងៃព្រហស្បតិ៍ ដោយសារបញ្ហាខុសបច្ចេកទេស​គ្រឿងម៉ាស៊ីន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រ៉ុកកែតគ្មានមនុស្សបើក Starship ភ្ជាប់ជាមួយនឹងម៉ូទ័រ Raptor ៣៣ គ្រឿង នៅលើប៊ូស្ទ័រ Super Heavy ត្រូវបានបាញ់បង្ហោះចេញផុតពីដីនៅតំបន់ Boca Chica រដ្ឋ Texas ក៏ប៉ុន្តែបានត្រឹមតែ ៤ នាទីប៉ុណ្ណោះ រ៉ុកកែតក៏ត្រូវផ្ទុះនៅមុនពេលដែល Super Heavy ត្រូវផ្តាច់ខ្លួនចេញពីតួយាន Starship ហើយបានធ្លាក់ចូលទៅក្នុងឈូងសមុទ្រម៉ិកស៊ិក ។

ទោះបីជាគ្រាប់រ៉ុក្កែតត្រូវបានផ្ទុះឆេះក៏ដោយ តែលោក Elon Musk បាន​អបអរ​សាទរចំពោះ​ក្រុមការងារ​ SpaceX ដោយ​បាន​លើកឡើង​ថា អ្វីដែល​កើតឡើង​នៅថ្ងៃនេះ​នឹង​ជា​បទពិសោធន៍សម្រាប់​ត្រៀម​រៀបចំ​ការ​បាញ់បង្ហោះ​សាកល្បង​សាជាថ្មីនៅ​ក្នុងរយៈពេល​ប៉ុន្មានខែ​ខាងមុខ ។

គួរបញ្ជាក់ថា រ៉ុកកែត Starship របស់ SpaceX គឺជារ៉ុក្កែតដ៏ធំ និងមានឥទ្ធិពលបំផុតរបស់ពិភពលោក ត្រូវបានរចនាឡើងដើម្បីដឹកជញ្ជូននាវិក និងទំនិញចូលទៅក្នុងគន្លង និងលំហររបស់ផែនដី ។ បន្ថែមពីនេះ SpaceX គ្រោងនឹងធ្វើការជាមួយ NASA ដើម្បីប្រើប្រាស់ Starship ដើម្បីបញ្ជូនមនុស្សទៅឋានព្រះច័ន្ទនាពេលខាងមុខផងដែរ ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ

ប្រភព ៖ Sputnik

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម៦ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍៨ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

អគ្គិភ័យ
សន្តិសុខសង្គម៩ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ៨ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម