នយោបាយ
លោក យឹម ស៊ីណន គោរពស្នើសុំសម្ដេចតេជោ ហ៊ុន សែន ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
លោក យឹម ស៊ីណន ដែលធ្លាប់ជាអ្នកគាំទ្រគណបក្សប្រឆាំងច្រើនឆ្នាំមកហើយនោះ បានសម្រេចចិត្តគោរពស្នើសុំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
តាមរយៈសំណេរនៅលើទំព័រហ្វេសប៊ុករបស់ភរិយារបស់ខ្លួន នៅព្រឹកថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៣នេះ លោក យឹម ស៊ីណន បានសរសេររៀបរាប់ថា បើគិតពីការចាប់ខ្លួនរូបលោក កាលពីថ្ងៃទី ២១ ខែមីនា និងក្រោយទទួលបានការដោះលែង ឲ្យនៅក្រៅឃុំបណ្តោះអាសន្តស្ថិតក្រោមការឃ្លាំមើលរបស់តុលាការ រហូតមកដល់ថ្ងៃ ២១ ខែមេសានេះ មានរយៈពេល ១ខែគត់។ ក្នុងអំឡុងពេល ១ខែនេះ លោក យឹម ស៊ីណន បានចំណាយពេលស្រាវជ្រាវពិនិត្យមើលព័ត៌មាន ស្តីពី ករណីលោក និងលោក ហ៊ុន កុសល ជាច្រើនប្រភព ទើបធ្វើឲ្យលោកបានដឹងច្បាស់ថា ពេលលោកមានបញ្ហា នរណាជាមិត្តពិតក្នុងសង្គម និងនរណាជាយុទ្ធមិត្តពិតក្នុងសង្វៀននយោបាយ។
លោកសរសេរបន្តថា ចំពោះរូបលោក និងលោក ហ៊ុន កុសល អ្នកទាំងពីរពិតជាមិត្ត ហើយក៏ជាបងប្អូនដ៏ល្អផងដែរ។ ប៉ុន្តែលោក និងលោក ហ៊ុន កុសល គឺមិនមែនជាមនុស្សតែមួយនោះទេ ព្រោះថា ការគិត និងការសម្រេចចិត្ត រួមទាំងការរស់នៅក៏មិនដូចគ្នា។ ទោះបីពេលនេះ លោកបាននៅខាងក្រៅឃុំស្ថិតក្រោមការឃ្លាំងមើលពីតុលាការ មានសេរីភាពជាងអ្នកនៅក្នុងគុកក៏ដោយ។ ប៉ុន្តែបេះដូងរបស់លោកនៅតែនឹកគិតអាណិតបារម្ភទាំងយប់ទាំងថ្ងៃដល់លោក ហ៊ុន កុសល របស់លោកជានិច្ច។ ហើយលោកតែងតែបួងសួងព្រះជាប់រហូតថា សូមព្រះលួងលោមចិត្តសម្តេចនាយករដ្ឋមន្រ្តី មេត្តាជួយសណ្តោសប្រណីដល់មិត្តរបស់លោកម្នាក់នេះ បាននៅក្រៅឃុំដូចលោកផងចុះ។
លោក យឹម ស៊ីណន បានឲ្យដឹងថា ប្រសិននិយាយពីការចូលរួមក្នុងនយោបាយបក្សប្រឆាំងរបស់លោក គឺអស់រយៈពេលជាង ១២ឆ្នាំមកនេះ ក្នុងនាមជាមេដឹកនាំម្នាក់ក្នុងចលនាយុវជននៅកូរ៉េខាងត្បូង លោកអាចជាមនុស្សម្នាក់ក្នុងចំណោមមនុស្សរាប់ពាន់ ឬរាប់ម៉ឺននាក់ឯទៀត ដែលតែងតែកាន់រូបថត បដា និងស្រែកថ្កោលទោស ឬទាមទារឲ្យដោះលែងនូវជនរងគ្រោះមានដូចជា អ្នកសារព័ត៌មាន សហជីព សង្គមស៊ីវិលនានា និងជាពិសេសគឺក្រុមអ្នកនយោបាយនៃបក្សប្រឆាំង។ ក្នុងនោះ គឺមេដឹកនាំ និងសមាជិកនៃបក្សភ្លើងទៀនបច្ចុប្បន្ននេះឯង។
ក៏ប៉ុន្តែនៅពេលដែលលោកបានក្លាយជាជនរងគ្រោះក្នុងស្ថានភាពប្រហាក់ប្រហែល ឬដូចគ្នានឹងពួកគេវិញ កុំថាឡើយពាក្យ ឬសារសួរសុខទុក្ខ សូម្បីថ្មីៗនេះក្នុងពិធីបាតុកម្មរបស់ពួកគេនៅក្រៅប្រទេស ឬនៅតាមបណ្តាប្រពន្ធ័ផ្សព្វផ្សាយ គ្មានឡើយរូបថត ឬសេចក្តីថ្លែងការណ៍ថ្កោលទោសមួយមាត់ចេញពីមាត់ពួកគេក៏លោកស្តាប់មិនឮ និងរកមើលមិនឃើញដែរ។ ផ្ទុយទៅវិញពួកគេបែរជានាំគ្នាចោទប្រកាន់ត្រង់ៗដោយប្រមាថថា ការជាប់គុករងទុក្ខរបស់លោក និងលោក ហ៊ុន កុសល គឺជាល្ខោនសម្តែងថែមទៀតផង។
ការណ៍នេះ វាពិតជាបានធ្វើឲ្យចិត្តលោកឈឺចាប់ជាងអ្វីៗទាំងអស់ក្នុងជីវិត ហើយលោកអាចចាត់ទុកបានថា ពួកនេះមានចរិតនយោបាយឃោរឃៅ និងអគុណធម៌បំផុត ដោយគ្មានគុណធម៌ និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ធ្វើជាមេដឹកនាំគ្រប់គ្រងជាតិនោះទេ។ បើពួកនេះបានឡើងកាន់អំណាចវិញ អ្នកដែលពួកគេត្រូវសម្លាប់ ឬចាប់ដាក់គុកមុនគេនោះគឺ ក្រុមអ្នកប្រជាធិបតេយ្យនិយមពិត ដែលមិនចុះសម្រុងនឹងគំនិត ឬទស្សនៈមិនគាំទ្រពួកគេដូចជាលោក ឬអ្នកដទៃទៀតនេះឯង។ ទង្វើ និងសារធាតុនយោបាយរបស់ពួកគេ បានកំពុងដុតបំផ្លាញសន្លឹកឆ្នោត ១សន្លឹកក្នុងដៃលោក និងច្រើនសន្លឹកនៃក្រុមគ្រួសារ និងអ្នកជិតខាងរបស់លោក ហើយក៏ប្រហែលជាឆេះចោលច្រើនរាប់សិបពាន់ម៉ឺនសន្លឹកទៀតពីអ្នកប្រជាធិបតេយ្យនិយមពិតផងដែរ។
លោក យឹម ស៊ីណន បានសរសេរទៀតថា «សម្តេចតេជោ ហ៊ុន សែន ជាទីគោរព រូបខ្ញុំពិតជាស្រឡាញ់ និងចង់ឃើញកម្ពុជាមានប្រពន្ធ័ប្រជាធិបតេយ្យរឹងមាំពិតមួយ តាមបែបផែនកម្ពុជាស្របតាមរដ្ឋធម្មនុញ្ញដែលបានកំណត់។ ប៉ុន្តែខ្ញុំពិតជាមិនចង់ឃើញឡើយបក្ស ឬក្រុមអ្នកនយោបាយប្រជាធិបតេយ្យក្លែងក្លាយ មានឱកាសមកដឹកនាំកម្ពុជានោះទេ។ ដូច្នេះខ្ញុំយល់ឃើញថា ការប្តេជ្ញាចិត្តចូលរួមការពារសន្តិភាព ស្ថេរភាព និងទប់ស្កាត់នូវការប៉ុនប៉ងបំផ្លាញនូវសន្តិភាព គឺជាកាតព្វកិច្ចរបស់ខ្ញុំក៏ដូចជាពលរដ្ឋខ្មែរគ្រប់រូប»។
លោក យឹម ស៊ីណន បានបន្ថែមថា «សម្តេចតេជោ ជាទីគោរពដ៏ខ្ពង់ខ្ពស់ ខ្ញុំជាអ្នកសិក្សារៀនសូត្របានទាប ចំណេះដឹងតិច និងបទពិសោធន៍ការងារក៏មិនមានច្រើននោះដែរ ប៉ុន្តែខ្ញុំពិតជាមានឧត្តមគតិ ឆន្ទៈ និងមហិច្ចតាពិតប្រាកដក្នុងចូលរួមបម្រើជាតិ និងប្រជាជនកម្ពុជា។ ប្រសិនបើសម្តេចផ្តល់ឱកាស និងផ្តល់ការអនុញ្ញាត ខ្ញុំស្នើសុំចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា ដើម្បីមានលទ្ធភាព និងឱកាសពេញលេញចូលរួមបម្រើប្រជាជន និងប្រទេសជាតិក្រោមដំបូលសន្តិភាព។ ក៏ប៉ុន្តែប្រសិនសម្តេចពិនិត្យឃើញថា ខ្ញុំគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់មិនសមនឹងចូលរួមជាមួយគណបក្សប្រជាជនទេ ខ្ញុំក៏នឹងពេញចិត្តរស់នៅជាពលរដ្ឋធម្មតាដូចពលរដ្ឋដទៃទៀតជួយជាតិ និងបម្រើប្រជាជនតាមលទ្ធភាពដែលខ្ញុំមានផងដែរ»៕
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍១ សប្តាហ៍ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ