Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម ប្រតិកម្មនឹងបម្រាមនេសាទរបស់ ចិន

បានផុស

នៅ

វៀតណាមបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា វៀតណាមមិនពេញចិត្តឡើយជាមួយបម្រាមនេសាទឯកតោភាគីនៅសមុទ្រចិនខាងត្បូងដែលដាក់ចេញដោយប្រទេសចិន ហើយចាត់ទុកសកម្មភាពនេះ ថាជាការរំលោភលើអធិបតេយ្យភាពទាំងស្រុង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Doan Khac Viet ថ្លែងថា បម្រាមនេះ​បាន​រំលោភ​លើ​អធិបតេយ្យភាព​​របស់​វៀតណាមលើ​ប្រជុំ​កោះ Paracel ព្រម​ទាំង​សិទ្ធិ​អធិបតេយ្យភាព និង​យុត្តាធិការ​លើ​តំបន់​សមុទ្រ​របស់​ខ្លួន ក៏ដូចជា តំបន់សេដ្ឋកិច្ចផ្ដាច់មុខ (EEZ) ដែល​កំណត់​ដោយអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ។

ចំពោះបញ្ហានេះដែរ វៀតណាមក៏បានស្នើឲ្យចិនគោរពអធិបតេយ្យភាពរបស់ខ្លួន​ចំពោះប្រជុំកោះ Paracel និងសូមកុំធ្វើឲ្យស្ថានភាពស្មុគស្មាញ ហើយរួមចំណែកដល់សន្តិភាព និងស្ថិរភាពនៅសមុទ្រខាងត្បូងមួយនេះ ។

គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើងតាមរយៈការអត្ថាធិប្បាយអំពីអាជ្ញាធរចិន បន្ទាប់ពីបានដាក់ចេញបម្រាមនេសាទប្រចាំឆ្នាំ ហើយនឹងមានប្រសិទ្ធភាពនៅក្នុងតំបន់សមុទ្រមួយចំនួន ចាប់ពីថ្ងៃទី ១ ខែឧសភា ដល់ទី ១៨ ខែសីហា ខណៈបម្រាមនេះ ​រួម​បញ្ចូល​ប្រជុំ​កោះ Paracel របស់​វៀតណាម ដែល​ត្រូវ​បាន​ចិន​កាន់កាប់​ដោយ​ខុស​ច្បាប់ ៕

ប្រែសម្រួលដោយ ៖​ នាង រតនៈ

ប្រភព ៖ VN Express

ចុចអាន ៖ ការនាំចេញគ្រឿងសមុទ្ររបស់ វៀតណាម ទៅកាន់ទីផ្សារក្រៅប្រទេស ធ្លាក់ចុះ ៥០ ភាគរយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ នាទីutes មុន

ពលរដ្ឋអ្នកជាប់ខ្សែស្រឡាយចិន ចាប់ផ្ដើមទិញ​សម្ភារៈមួយចំនួនដើម្បីត្រៀមក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិនខាងមុខ

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

មនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃនៅ LA កើនដល់១៦នាក់ ខណៈ តួលេខអាចហក់ឡើងខ្ពស់ទៀត

ចរាចរណ៍៤៦ នាទីutes មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ចរាចរណ៍៤៦ នាទីutes មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

មនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃនៅ LA កើនដល់១៦នាក់ ខណៈ តួលេខអាចហក់ឡើងខ្ពស់ទៀត

ព័ត៌មានជាតិ២៣ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ២២ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ១៩ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

Sokha Hotels

ព័ត៌មានពេញនិយម