ព័ត៌មានជាតិ
សម្ដេច ហេង សំរិន និងរដ្ឋមន្ត្រី៣រូប ឈរជាបេក្ខជនតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ
នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះ គណបក្សប្រជាជនកម្ពុជា បានប្រកាសសមាសភាពបេក្ខជនឈរឈ្មោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ មណ្ឌលខេត្តត្បូងឃ្មុំ ចំនួន១៦រូប។ ក្នុងនោះ សម្ដេចចក្រី ហេង សំរិន និងរដ្ឋមន្ត្រីចំនួន៣រូប គឺត្រូវបានចាត់តាំងជាបេក្ខជនឈរឈ្មោះពេញសិទ្ធិ។
យោងតាមសេចក្ដីសម្រេចរបស់គណបក្សប្រជាជនកម្ពុជា បានឲ្យដឹងថា សម្ដេចចក្រី ហេង សំរិន ប្រធានកិត្តិយសគណ បក្ស និងជាប្រធានរដ្ឋសភា ឈរឈ្មោះនៅលេខរៀងទី១ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ឈរជាបេក្ខជន លេខរៀងទី២ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច លោក វង សូត ឈរនៅលេខរៀងទី៣ ខណៈរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឌិត ទីណា ជាបេក្ខជនពេញសិទ្ធិលេខរៀងទី៦។
រីឯលោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន ជាបេក្ខជនពេញសិទ្ធិលេខរៀងទី៤ លោក ឆាយ ឫទ្ធីសែន អគ្គនាយករៀបចំដែនដី និងនគរូបនីយកម្ម ជាបេក្ខជនពេញសិទ្ធិលេខរៀងទី៨។ ចំណែក លោក ចាយ បូរិន និងលោក កែវ ពិសិដ្ឋ ដែលជាសមាជិករដ្ឋសភា និងជាតំណាងរាស្ត្រក្នុងតំណែងសព្វថ្ងៃ គឺត្រូវឈរឈ្មោះជាបេក្ខជនពេញសិទ្ធិនៅលេខរៀងទី៥ ទី៧ សម្រាប់ការបោះឆ្នោតនេះជាបន្តទៀត។
បន្ថែមពីលើនេះ មន្ត្រីជារដ្ឋលេខាធិការ៤រូប គឺត្រូវបានប្រកាសតែងតាំងជាបេក្ខជនបម្រុងក្នុងបញ្ជីបេក្ខជនឈរឈ្មោះរបស់គណបក្សប្រជាជនកម្ពុជា មណ្ឌលខេត្តត្បូងឃ្មុំ ដែលរួមមាន៖ លោកស្រី សាន្ត អារុណ រដ្ឋលេខាធិការក្រសួងកិច្ចការនារី លោក ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី លោក ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកស្រី ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ។ ដោយឡែក បេក្ខជនបម្រុងចំនួន៤រូបផ្សេងទៀត រួមមាន៖ លោក ម៉ូត យូសុះ លោក យិន ប៊ុនណាង លោក សន សារ៉ាណា និងលោក ម៉ែន គួន៕
ដោយ៖ ធឿន វ៉ាន់សុង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ទិដ្ឋភាពពិធីបុណ្យសពអ្នកនាង អ៊ុំ គន្ធា មានភាពស្ងប់ស្ងាត់ពុំសូវឃើញអ្នកសិល្ប:ចូលរួម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ជាប្រវត្តិសាស្រ្ត! ព្យុះ៤ ត្រូវថតជាប់ក្នុងពេលតែមួយ នៅមហាសមុទ្រប៉ាស៊ីហ្វិក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ទូកទេសចរណ៍មួយគ្រឿងលិចបាត់ទាំងស្រុងក្នុងសមុទ្រកោះរ៉ុង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
អ្នកសិល្បៈសម្តែងការសោកស្តាយចំពោះមរណភាព អ្នកនាង អ៊ុំ គន្ធា ខណៈសពនឹងត្រូវបូជាល្ងាចនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
៣ ថ្ងៃពិធីបុណ្យអុំទូក សំរាមជាង ១ ម៉ឺនតោន បានប្រមូលដឹកចេញទៅកាន់ទីលានចាក់សំរាម
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិដើមភាគតិចទំពួន នៅតែប្រកាន់ខ្ជាប់នូវទម្លាប់«សែនអ្នកតាម្ចាស់ភូមិ»ចំពោះអ្នកប្រព្រឹត្តខុស«មានកូនមុនរៀបការ»
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ ឃាត់ខ្លួនម្ចាស់គ្លីនិកពីរនាក់ប្ដីប្រពន្ធ ករណីចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់ ក្រោយបាញ់ប្រហារប្ដីប្រពន្ធមួយគូរងរបួសធ្ងន់