កីឡា
មើលប្រវត្តិជួបគ្នា U22 កម្ពុជាមិនអាចមើលស្រាល U22 ទីម័រខាងកើតបានឡើយ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ (U22) នឹងបើកឆាកប្រកួតវគ្គសន្សំពិន្ទុក្នុងពូល A ជាមួយទីម័រខាងកើត វេលាម៉ោង៧:៣០នាទីយប់ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣នេះ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២។
ក្រុមម្ចាស់ផ្ទះកម្ពុជា និងទីម័រខាងកើតសុទ្ធតែរំពឹងទទួលបានលទ្ធផលល្អដូចគ្នា និងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីរកបានពិន្ទុពេញសម្រាប់ការប្រកួតបើកឆាកដើម្បីជាទុនសម្រាប់ការប្រកួតបន្ទាប់។
ក្រុមបាល់ទាត់កម្ពុជាបានចូលរួមប្រកួតក្នុងស៊ីហ្គេមជាថ្មីតាំងពីឆ្នាំ១៩៩៨ បន្ទាប់ពីអវត្តមានចាប់តាំងពីឆ្នាំសម័យសង្គ្រាម១៩៧៥។ ចំណែកទីម័រខាងកើតទើបតែបានចូលរួមប្រកួតក្នុងស៊ីហ្គេម លើកដំបូងនៅឆ្នាំ២០០៩ ដែលពេលនោះស្ថិតនៅក្នុងពូលជាមួយកម្ពុជាតែម្តង។
គិតចាប់តាំងពីឆ្នាំ២០០៩មក ក្រុម U22 កម្ពុជា និង U22 ទីម័រខាងកើតមានប្រវត្តិជួបគ្នា៤ដង ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ហើយក៏ទទួលបានជ័យជម្នះ២ និងចាញ់២ដងដូចគ្នា។
ចូលប្រកួតឆ្នាំ២០០៩ ទីម័រខាងកើត បានចាញ់កម្ពុជាដោយលទ្ធផលដោយលទ្ធផល ១-៤ វគ្គសន្សំពិន្ទុក្នុងពូល។ ៤គ្រាប់របស់កម្ពុជារកបានដោយកីឡាករ គួច សុកុម្ភៈ ២គ្រាប់ និងកែវ សុខង៉ន ២គ្រាប់។
ជួបគ្នាលើកទី២នៅឆ្នាំ២០១៣ កម្ពុជាបានចាញ់ទីម័រខាងកើតដោយលទ្ធផល ៣-២ ដែលពេលនោះសុះ ស៊ូហាណា និងប្រាក់ មុន្នីឧត្តម ជាអ្នករកបានគ្រាប់បាល់។ ជួបលើកទី៣ ឆ្នាំ២០០៧ កម្ពុជាបានបន្តចាញ់ទីម័រខាងកើតដោយលទ្ធផល ០-១។
យ៉ាងណាជួបគ្នាចុងក្រោយបំផុតនៅឆ្នាំ២០១៩ កម្ពុជា បានយកឈ្នះ ទីម័រខាងកើត ដោយលទ្ធផល ៥-០។ ៥គ្រាប់របស់កម្ពុជារកបានដោយ ស៊ិន កក្កដា ១គ្រាប់, រឹង ប៊ុនហៀង ២គ្រាប់ សៀង ចន្ធា១គ្រាប់ និងកែវ សុខផេង១គ្រាប់)។ ស៊ីហ្គេមឆ្នាំនោះហើយដែលជាពេលវេលា U22 កម្ពុជាធ្វើបានល្អបំផុតក្នុងប្រវត្តិសាស្ត្រកីឡាស៊ីហ្គេមដោយបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីឈ្នះ២ប្រកួត ស្មើ១ប្រកូត និងចាញ់១ប្រកួត។
ក្រៅពីស៊ីហ្គេម ទាំងពីរធ្លាប់ជួបគ្នាម្តងក្នុងពានរង្វាន់ AFF U22 Championship ឆ្នាំ២០២២ ដែលរៀបចំឡើងដើម្បីសម្ពោធពហុកីឡដ្ឋានជាតិមរតកតេជោ ម្ចាស់ផ្ទះកម្ពុជាបានចាញ់ទីម័រខាងកើតដោយលទ្ធផល ០-១។ ១គ្រាប់របស់ទីម័រខាងកើតគឺជាការធ្វើឲ្យចូលទីខ្លួនឯងរបស់ខ្សែការពារ យ៉ើ សាហ្វី ដែលធ្វើឲ្យទីម័រខាងកើតបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ក្រុម U22 កម្ពុជាបានចាប់ផ្តើមប្រមូលផ្តុំហ្វឹកហាត់ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២៣ នៅប្រទេសថៃ។ បន្ទាប់មកក្រុមកម្ពុជាវិលត្រឡប់មកកម្ពុជាវិញនិងបានចេញទៅប្រកួតពានរង្វាន់មិត្តភាពមួយនៅប្រទេសសិង្ហបុរី មុនពេលត្រឡប់ទៅហ្វឹកហាត់នៅថៃម្តងទៀត។ យុវជនគោព្រៃទើបវិលត្រឡប់មកកម្ពុជាវិញកាលពីថ្ងៃទី១៩ ខែមេសានេះ ហើយកំពុងហ្វឹកហាត់ចុងក្រោយនៅទីលានហ្វឹកហាត់ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ។
ចំណែក ទីម័រខាងកើតទើបតែកោះហៅកីឡាករអាយុក្រោម២២ឆ្នាំចំនួន២៦នាក់ ដែលបានចេញទៅហ្វឹកហាត់នៅប្រទេសថៃរយៈពេល២សប្តាហ៍។ បន្ទាប់មក ទីម័រខាងកើតនឹងជម្រុះកីឡាករសល់ត្រឹម២០នាក់មុនពេលធ្វើដំណើរមកប្រទេសកម្ពុជាដើម្បីតទល់នឹងម្ចាស់ផ្ទះថ្ងៃទី២៩ ខែមេសា ដើម្បីបើកឆាកពូល A នៅពហុកីឡដ្ឋានជាតិ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍១ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៤ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ