Connect with us

ព័ត៌មានជាតិ

ស្រុក ៣ ប៉ុណ្ណោះនៃខេត្តត្បូងឃ្មុំ មានតំបន់​ព្រៃ​លិច​ទឹក

បានផុស

នៅ

លោក ​ ជាម​ ច័ន្ទសោភណ្ឌ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអះអាងថា​ បច្ចុប្បន្ននេះ នៅភូមិសាស្រ្តនៃខេត្តត្បូងឃ្មុំ មានស្រុក ៣ប៉ុណ្ណោះ ដែលមានតំបន់​ព្រៃ​លិច​ទឹក​ គឺ​នៅស្រុកក្រូចឆ្មារ​ ស្រុក​ត្បូង​ឃ្មុំ និងស្រុក​អូររាំងឪ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសថ្លែងពីភាពជោគជ័យរបស់ខេត្តត្បូងឃ្មុំ​ រយៈពេល ៥ឆ្នាំកន្លងមក នៅអង្គភាពអ្នកនាំពាក្យ លោក ​ ជាម​ ច័ន្ទសោភណ្ឌ ​លើក​ឡើង​ថា បច្ចុប្បន្ន​នេះ​ខេត្ត​ត្បូង​ឃ្មុំ​ ​មាន​តំបន់​អភិរក្ស​ចំនួន​ ៣​ ទី​១ តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​បឹង​ការដេរ ស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ​ស្រុក​ក្រូចឆ្មារ​ ខេត្ត​ត្បូង​ឃ្មុំ​ មាន​ផ្ទៃ​ដី​ប្រមាណ ១៦៤៣​ហិតា។

នៅ​តំបន់​ព្រៃ​លិច​ទឹក​​បឹង​ការដេរ​ មាន​នៅ​វត្តមាន​​សត្វ​ល្មូន​ជា​ច្រើន​ប្រភេទ ក៏​ដូច​ជា​សត្វ​ស្លាប​ប្រមាណ​ជិត​ ៤០​ប្រភេទ ព្រម​ទាំង​វត្តមាន​សត្វ​ខ្លាត្រី ដែល​ជា​សត្វ​កម្រ និង​ស្ទើរ​ផុត​ពូជ​ផង​ដែរ។ ដោយឡែកទី​២ តំបន់​ព្រៃ​ឫស្សី​វត្ត​ឃ្មួង មាន​ផ្ទៃ​ដី​ប្រមាណ​ជា ១២៥៤​ហិតា​ ដែល​ស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ​ស្រុក​ត្បូង​ឃ្មុំ ​ខេត្ត​ត្បូង​ឃ្មុំ​។ និង​ ទី​៣ តំបន់​ព្រៃ​លិច​ទឹក​បឹង​កាពិត ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​សាស្ត្រ​ស្រុក​អូររាំងឪ ខេត្ត​ត្បូង​ឃ្មុំ មាន​​ផ្ទៃ​ដី​ប្រមាណ​ ១២៤៨​ហិតា​។

លោក​ ជាម​ ច័ន្ទសោភណ្ឌ អះអាង​ថា ដោយ​សារ​នៅ​ក្នុង​ភូមិ​សាស្ត្រ​នា​ខេត្ត​ត្បូង​ឃ្មុំ មាន​នៅ​តំបន់​ព្រៃ​លិចទឹក​​តែ​ ៣​កន្លែង​ខាង​លើ​នេះ ហេតុ​ដូច​នេះ​​ក្នុង​នាម​ជា​រដ្ឋបាល​ខេត្ត ក៏​ដូច​ជា​កងកម្លាំង​ទាំង​ ៣​ប្រភេទ​ និង​មន្ត្រី​គ្រប់​សេនាធិការ​ទាំង​អស់​ នឹងខិតខំព្យាយាម​ធ្វើ​យ៉ាង​​រក្សា​នូវ​តំបន់​ទាំង​នេះឱ្យ​បាន​គង់​វង្ស​ ដើម្បី​អាច​បន្សល់ទុក​ឱ្យ​យុវជន​ជំនាន់​ក្រោយ​បាន​ស្គាល់ និង​បាន​ដឹង ក៏ដូចជា​ស្នើ​ឲ្យ​មាន​ការ​ចូលរួម​សហការ​ពី​​ប្រជាពលរដ្ឋ​សម្រាប់​មុខមាត់​ខេត្ត​ត្បូង​ឃ្មុំ​ទាំង​មូល។

​គួរ​បញ្ជាក់​ដែរ​ថា កាល​ពី​ពេល​កន្លង​ទៅ​ រដ្ឋបាល​ខេត្ត​ត្បូង​ឃ្មុំ ដែល​ដឹក​នាំ​ដោយ​លោក​ ជាម ច័ន្ទ​សោភណ្ឌ បាន​រៀប​ចំ​នូវ​កិច្ចប្រជុំ​មួយ ដើម្បី​សិក្សា​ពី​លទ្ធភាព​នៃ​ការ​ដាក់​តំបន់​ព្រៃ​លិច​ទឹក ព្រៃ​ឫស្សី​មាត់​ឃ្មួង ក្នុង​ភូមិ​សាស្ត្រ​ស្រុក​ត្បូងឃ្មុំ ព្រម​ទាំង​តំបន់​បឹង​កាពិត ក្នុង​ភូមិ​សាស្ត្រ​ស្រុក​ត្បូងឃ្មុំ ជា​តំបន់​ការពារ​ធម្មជាតិ​បន្ថែម​ទៀត​ផង​ដែរ។ ជាក់​ស្ដែង​នៅ​ក្នុង​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​បឹង​ការដេរ ជា​ដែន​​ជម្រក​សត្វ​ស្លាប​​កម្រ មច្ឆា ចំណី​អាហារ (ត្រី ជលផល និង​អនុផល) ដែល​ជា​ប្រភព​ទឹក​ដ៏​សំខាន់​សម្រាប់​​ការ​ប្រើប្រាស់របស់​ប្រជាសហគមន៍ និង​ដំណាំ​កសិកម្ម​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្ដេចធិបតី ឯកភាពឱ្យតារាចម្រៀង ព្រាប សុវត្ថិ លាលែងចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ  ឋានន្តរសក្ដិ «វរសេនីយន៍ឯក»

កីឡា១១ ម៉ោង មុន

តើ​គ្រូ និង​កីឡាករ​សិង្ហបុរី​ និយាយ​អ្វី​ខ្លះ​​ពី​ការ​ប្រកួត​ឈ្នះ កម្ពុជា​ យប់មិញ?

សន្តិសុខសង្គម១៣ ម៉ោង មុន

មជ្ឈមណ្ឌលអេដស៍ ស្នើទំព័រហ្វេសប៊ុក ឬវេទិការផ្សាយព័ត៍មានករណីជំងឺអេដស៍នៅខេត្តតាកែវ​លុបចេញជាបន្ទាន់

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អ៊ុយក្រែន បាញ់ ATACMS ចូលដីរុស្ស៊ីទៀត ខណៈអាមេរិក ព្រមានឲ្យទីក្រុងកៀវ ត្រៀមទទួលការសងសឹកវិញ

សេដ្ឋកិច្ច៥ ម៉ោង មុន

កម្ពុជារកចំណូលបានជាង $៥៧៣ លាន ពីការនាំចេញកៅស៊ូ ក្នុងរយៈពេល ១១ ខែ ឆ្នាំនេះ

Sokha Hotels

ព័ត៌មានពេញនិយម