ព័ត៌មានអន្ដរជាតិ
“សូរ្យគ្រាសកូនកាត់” ទាក់ទាញមនុស្សរាប់ពាន់នាក់ទៅកាន់ទីក្រុងដាច់ស្រយាលនៅ អូស្ត្រាលី
សូរ្យគ្រាសកូនកាត់ដ៏កម្រមួយនៅទីក្រុងដាច់ស្រយាល នាឆ្នេរសមុទ្រភាគខាងលិចនៃប្រទេសអូស្ត្រាលី បានទាក់ទាញមនុស្សរាប់ពាន់នាក់កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីធ្វើជាសាក្សីក្នុងព្រឹត្តិការណ៍នេះ។

អ្នកគាំទ្រតារាសាស្ត្រ និងអ្នកចូលចិត្តមកពីជុំវិញពិភពលោកបានធ្វើដំណើរទៅកាន់ Exmouth ដែលជាទីក្រុងតូចមួយនៅមាត់សមុទ្រដែលមានចម្ងាយប្រហែល ១,២០០ គីឡូម៉ែត្រពីរដ្ឋធានី Perth របស់រដ្ឋ ដើម្បីទស្សនាសូរ្យគ្រាសឲ្យបានពេញភ្នែក។
ទោះយ៉ាងណា មនុស្សអាចមើលឃើញអាស្រ័យលើកន្លែងដែលអ្នកឈរមើលឬរស់នៅ ខណៈពេលដែលព្រះច័ន្ទឆ្លងកាត់ព្រះអាទិត្យពេញលេញ ឬបិទបាំងកណ្តាល ហើយទុករង្វង់ពន្លឺដែលអាចមើលឃើញសូរ្យគ្រាសនៅរយៈពេលមួយនាទីនៅម៉ោង ១១.២៩នាទីព្រឹក (ម៉ោងក្នុងស្រុក) ធ្វើឲ្យអ្នកទស្សនាធ្លាក់ចូលទៅក្នុងភាពងងឹត និងសីតុណ្ហភាពធ្លាក់ចុះ ។
សូមជម្រាបដែរថា សូរ្យគ្រាសដែលកើតឡើងកាលពីថ្ងៃព្រហស្បតិ៍គឺជាប្រភេទ “កូនកាត់” ដ៏កម្រ ដែលមិនបានឃើញទូទាំងពិភពលោកចាប់តាំងពីឆ្នាំ ២០១៣ មកម្ល៉េះ។ សូរ្យគ្រាសដ៏កម្របានធ្វើឲ្យមនុស្សរាប់ម៉ឺននាក់រំភើបចិត្ត ដោយពួកគេនាំគ្នាធ្វើដំណើរទៅកាន់តំបន់ដាច់ស្រយាលនៃប្រទេសអូស្ត្រាលី ដើម្បីទស្សនាទិដ្ឋភាពដ៏ល្អឥតខ្ចោះមួយនេះ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មានតែប្រទេសអាស៊ាន ៣ ប៉ុណ្ណោះដែលអាចមើលឃើញព្រឹត្តិការណ៍ “សូរ្យគ្រាសកូនកាត់” ដ៏កម្រ (មានវីដេអូ
ចុចអាន៖មើលវីដេអូនេះ ទើបដឹងថា សូរ្យគ្រាសកូនកាត់អស្ចារ្យកម្រិតណា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ