Connect with us

ជីវិតកម្សាន្ដ

៣ ចំណុច ម្ដាយ Ronaldo មានឥទ្ធិពលខ្លាំងលើកូនប្រុស អ្នកគាំទ្រទំនងមិនធ្លាប់ដឹង

បានផុស

នៅ

ជីវិតរបស់ Ronaldo ត្រូវបានជះឥទ្ធិពលយ៉ាងខ្លាំងពីម្តាយ ដែលលោកតែងតែចាត់ទុកម្តាយជាសាច់ញាតិដ៏សំខាន់បំផុត ទោះបីអាយុ ៣៨ឆ្នាំហើយក៏ដោយ លោកនៅតែរស់នៅជាមួយម្តាយ មិនបែកផ្ទះនោះទេ ហើយខាងក្រោមជារឿងរ៉ាវ ៣យ៉ាង ដែលម្ដាយ Ronaldo មានឥទ្ធិពលលើរូបលោក៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. បោះបង់​ទំនាក់ទំនង​ ៥​ឆ្នាំ ​ព្រោះ​មិត្ត​ស្រី​សួរ​ថា ​“រើស​ខ្ញុំ​ឬ​រើស​ម៉ែ?”

ប្រសិនបើប្រិយមិត្តតាមដានកីឡាករព័រទុយហ្គាល់រុបនេះយូរល្មមហើយ ប្រហែលជាដឹងថា លោកធ្លាប់មានទំនាក់ទំនងស្នេហារយៈពេល ៥ឆ្នាំ ជាមួយកំពូលតារាម៉ូដែលរុស្ស៊ី Irina Shayk ។ នាងជាមិត្តស្រីដំបូងដែល Ronaldo បង្ហាញមុខជាសាធារណៈផងដែរ ដែលពេលនោះអ្នកទាំងពីរត្រូវបានគេចាត់ទុកជាគូស្នេហ៍លេចធ្លោនៅជុំវិញពិភពលោក ព្រោះពួកគេសុទ្ធសឹងជាតារាល្បីដូចគ្នា។

បន្ទាប់ពីរស់នៅជាមួយគ្នាបាន ៥ឆ្នាំ អ្នកទាំងបានចែកផ្លូវគ្នា។ ទោះបីជាពួកគេរមិនធ្លាប់និយាយអំពីមូលហេតុច្បាស់លាស់នៃការចែកផ្លូវគ្នា ប៉ុន្តែទស្សនិកជនជឿថា ការពិតដោយសារការប្រេះឆាទំនាក់ទំនងរវាង Irina និងម្តាយរបស់ Ronaldo ខណៈមុនបែកគ្នាអ្នកស្រី Dolores មិនគាំទ្រការងាររបស់ Irina ទេ ចំណែកនាងវិញមិនព្រមលះបង់អាជីពខ្លួនឯង រហូតបង្ខំចិត្ត Ronaldo ម្តងហើយម្តងទៀតឱ្យលោកសម្រេចចិត្ត។ នាងបានសួរលោកថា ​“រើស​ខ្ញុំ​ឬ​រើស​ម៉ែ?” ទីបំផុត Ronaldo បានជ្រើសរើសម្តាយ ហើយទំនាក់ទំនងបានកាត់ផ្ដាច់ទៅ។

២. Ronaldo និយាយថា “ជោគជ័យទាំងអស់របស់ខ្ញុំគឺលះបង់ដើម្បីគាត់”

ម្ដាយរបស់ Ronaldo ធ្លាប់ផ្ដល់បទសម្ភាសន៍ នៅពេលដែលគាត់កំពុងពពោះកូនប្រុស ជីវភាពរបស់គាត់ពិតជាក្រណាស់ មិនអាចចិញ្ចឹមកូនបាននោះទេ។ ដូច្នេះគាត់ត្រូវសម្រេចជ្រើសរើសយកជីវិតគាត់ និងជីវិតកូន ហើយចុងក្រោយគាត់រើសយកទុក Ronaldo ។ តាំងពីកូនកើតមកអ្នកស្រី Dolores តាមមើលថែគ្រប់ជំហាន ដែលមូលហេតុទាំងនេះបានធ្វើឱ្យ Ronaldo ព្រមលះបង់គ្រប់យ៉ាងដើម្បីគាត់វិញ។

 

បច្ចុប្បន្នថ្វីត្បិតតែ Ronaldo មានអាយុ ៣៨ឆ្នាំហើយក៏ដោយ ប៉ុន្តែ Ronaldo នៅតែរស់នៅជាមួយម្តាយ ហើយនៅពេលដែលអ្នកសារព័ត៌មានសួរអំពីបញ្ហានេះ លោកឆ្លើយថា “ជោគជ័យទាំងអស់របស់ខ្ញុំ គឺលះបង់ដើម្បីម្តាយរបស់ខ្ញុំ ហើយដរាបណាខ្ញុំនៅមានជីវិត ម្ដាយខ្ញុំនឹងនៅ​ក្បែរ​ខ្ញុំជានិច្ច។ ហើយខ្ញុំ​នឹងផ្ដល់​អ្វី​គ្រប់​យ៉ាង​ដែល​ខ្ញុំ​អាច​ផ្តល់​ឲ្យ​គាត់ ព្រោះម្តាយ​ខ្ញុំ​ជា​ជម្រក​របស់​ខ្ញុំ និង​ជា​អំណោយ​ដ៏​អស្ចារ្យ​បំផុត​របស់​ខ្ញុំ” ។

៣. ការរស់នៅជាមួយមិត្តស្រីបច្ចុប្បន្ន ត្រូវបានទទួលស្គាល់ដោយម្តាយរបស់ Ronaldo

ជីវិតគ្រួសារជាមួយមិត្តស្រីបច្ចុប្បន្ន នាង Georgina ត្រូវបានទទួលស្គាល់ពេញមុខពេញមាត់ពីម្ដាយរបស់ Ronaldo។ ផ្ទុយពីអតីតមិត្តស្រី Georgina មានទំនាក់ទំនងជិតស្និទ្ធជាមួយម្តាយក្មេក ហើយពេលនេះពួកគេរស់នៅយ៉ាងសុខដុមរមនា ខណៈម្តាយរបស់ Ronaldo ធ្លាប់ប្រកាសថា “នាងគឺជាម្តាយរបស់ចៅប្រុសស្រីរបស់ខ្ញុំ និងជាអនាគតកូនប្រសាររបស់ខ្ញុំ” ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ មកស្គាល់មិត្តស្រី Ronaldo ទាំងអស់ មុនស្មោះជាមួយ Georgina Rodríguez

ចុចអាន៖ ដឹងអត់ Ronaldo ឲ្យលុយមិត្តស្រីចាយ មួយខែប៉ុន្មាន?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៩ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម១០ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ១០ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម