ព័ត៌មានជាតិ
អាជ្ញាធរដឹកនាំអ្នកភូមិ ជួសជុលស្ពានទ្រុឌទ្រោមមុនរដូវវស្សាមកដល់
អាជ្ញាធរឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង បានដឹកនាំប្រជាពលរដ្ឋជាច្រើនរយគ្រួសាររស់នៅភូមិស្រែតាប៉ានជួសជុលស្ពានអូរតាថាន់ដែលទ្រុឌទ្រោមខ្លាំង ដើម្បីឆ្លងផុតភាពលំបាកឲ្យងាយស្រួលធ្វើចរាចរណ៍មុនរដូវវស្សាឈានមកដល់ មានសុវត្ថិភាព ពេលកូនចៅទៅរៀនទាន់ពេលវេលា។
លោកសាន ខាំផៃ សមាជិកក្រុមប្រឹក្សាឃុំសាមឃួយបានបញ្ចាក់ថា ស្ពាននេះមានប្រវែង ២៤ ម៉ែត្រ ទទឹងជិត ៤ ម៉ែត្រ តភ្ជាប់ផ្លូវជួរមាត់ទន្លេរវាងភូមិស្រែតាប៉ាន ឃុំសាមឃួយ មកភូមិហាងខូបាន ក្នុងសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។


លោកបន្តទៀតថា ប្រជាពលរដ្ឋរួមកម្លាំងគ្នាធ្វើការជួសជុល ដើម្បីបម្រើផលប្រយោជន៍រួមទាំងអស់គ្នា ក្នុងការធ្វើចរាចរណ៍ទៅមក ដើម្បីបញ្ចៀសការគ្រោះថ្នាក់នៅរដូវទឹកទន្លេសេកុងឡើងមក។ លោកអះអាងថា បើបានស្ពាននេះរួចប្រជាជនធ្វើដំណើរមិនពិបាកទេ ហើយការចុះតាមផ្លូវវាងវាមានហានីភ័យច្រើន ទីមួយផ្លូវវាបែកភក់ ទី២មកគឺទឹកឡើងមិនអាចដំណើរការបាន មានការគ្រោះថ្នាក់ តែបើជួសជុលហើយស្ពាននេះ គឺប្រជាពលរដ្ឋធ្វើដំណើរដឹកទំនិញ ឬក៍ដឹកកសិផលទៅកាន់ទីផ្សារបាន។
លោក ផៃឡា តំណាងឱ្យប្រជាពលរដ្ឋនៅភូមិស្រែតាប៉ាន បានទទួលសស្គាល់ថា ស្ពាននេះមានអាយុកាលជាង១៥ឆ្នាំមកហើយ និងមានសភាពទ្រុឌទ្រោមបង្កឱ្យអ្នកដំណើរមានការព្រួយបារម្ភនៅពេលធ្វើដំណើរឆ្លងកាត់ ព្រោះខ្លាចបាក់នៅរដូវវស្សា ក្នុងពេលដែលទឹកទន្លេសេកុងជន់លិចមកនោះ។


លោកសាទរចំពោះកម្លាំងសាមគ្គីរបស់បងប្អូនប្រជាពលរដ្ឋក្នុងភូមិ ដែលបានរួមគ្នាជាកម្លាំងធ្វើសកម្មភាពជួសជុលបានរួចរាល់សម្រាប់បម្រើផលប្រយោជន៍ទូទៅ ក្នុងការទំនាក់ទំនងគ្នាពីភូមិមួយទៅភូមិមួយ និងងាយស្រួលបានទៅដោះដូរទំនិញនៅទីផ្សារ បង្កើនជីវភាពរស់នៅជាលក្ខណៈគ្រួសារ ព្រោះនៅតំបន់កសិករយើងភាគច្រើនជាអ្នកដាំបន្លែបង្ការ។
ស្ពានអូរតាថាន់នេះ ពានសាងសង់ឡើងនៅឆ្នាំ២០០៨មានប្រវែង ២៤ ម៉ែត្រ ទទឹងជិត ៤ ម៉ែត្រ ហើយរងការខូចខាត ដោយសារទឹកជំនន់ទន្លេសេកុងលិចផ្ទួនៗគ្នា កាលពីឆ្នាំ២០១២កន្លងមក ទើបបង្កឱ្យបាក់ទ្រុឌទ្រោម ហើយភាពលំបាកនេះលោក ស្វាយ សំអ៊ាង អភិបាលខេត្តបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ៥ លានរៀល ធ្វើការជួសជុលឡើងវិញ ដើម្បីប្រជាពលរដ្ឋធ្វើចរាចរណ៍ទៅមកធានាមានសុវត្ថិភាព ៕
អត្ថបទ៖ ងិនលីម

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ