Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុនមិត្តហ្វូនឧបត្ថម្ភ​ថវិកា​​ចំនួន១០ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា

បានផុស

នៅ

នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ក្រុមហ៊ុន វៀតធេល កម្ពុជា (មិត្តហ្វូន) បានបរិច្ចាគថវិកាចំនួន ១០ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា។ នេះជាសកម្មភាពប្រចាំឆ្នាំរបស់មិត្តហ្វូន ដែលមានបំណងចែករំលែក អមដំណើរ និងនាំមកនូវគុណតម្លៃល្អដល់ប្រជាជន និងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វត្តមានចូលរួមនៃពិធីប្រគល់ប្រាក់ឧបត្ថម្ភនេះ មានតំណាងក្រុមហ៊ុនមិត្តហ្វូន និងតំណាងកាកបាទក្រហមកម្ពុជា។ នេះជាសកម្មភាពប្រចាំឆ្នាំនៃដំណើរការអាជីវកម្ម ហើយយើងនិងបន្តឧបត្ថម្ភ និងអមដំណើរសកម្មភាពសហគមន៍ ជាច្រើនទៀតក្នុងប្រទេសកម្ពុជា។

ថ្លែង​ក្នុង​កម្មវិធី​ឧបត្ថម្ភ​នេះ លោក ញ៉ុង ឌិនថន អគ្គនាយករងក្រុមហ៊ុនមិត្តហ្វូនបានចែករំលែកថា៖ «ជាមួយនឹងទស្សន វិស្ស័យអាជីវកម្មដែលតែងតែផ្សារភ្ជាប់នឹងទំនួលខុសត្រូវសង្គម និងសហគមន៍ តាំងពីដើមដំបូងមក ពួកយើងបាន បង្ហាញយ៉ាងច្បាស់ថា យើងត្រូវនាំអ្វីដែលល្អបំផុតជូនប្រជាជនកម្ពុជា។ យើងត្រូវតែខិតខំ និងច្នៃប្រឌិត ជានិច្ចសម្រាប់ ប្រជាជនកម្ពុជា តាមរយៈផលិតផល សេវាកម្ម និងសកម្មភាពសហគមន៍។ សង្ឃឹមថា ជាមួយនឹងភាព ជាដៃគូរបស់ មិត្តហ្វូន វានឹងជួយមួយផ្នែកដល់កាកបាទក្រហម ដែលនាំមកនូវ គុណតម្លៃដ៏ ល្អដល់ ប្រទេសកម្ពុជា»។

ឆ្លើយតបនឹងមនោសញ្ចេតនារបស់ក្រុមហ៊ុនមិត្តហ្វូន ភាគីកាកបាទក្រហមបានទទួលស្គាល់ និងកោតសរសើរចំពោះការ គាំទ្ររបស់មិត្តហ្វូនចំពោះកាកបាទក្រហម។ ការគាំទ្ររបស់មិត្តហ្វូនក្នុងរយៈពេលជាច្រើន ឆ្នាំបានរួមចំណែកយ៉ាង សំខាន់ដល់ការងារសប្បុរសធម៌ និងសកម្មភាពសហគមន៍ ដើម្បីជាប្រយោជន៍ដល់មនុស្សជាតិ។ ទន្ទឹមនឹងនោះ ក៏បង្កើតលក្ខខណ្ឌឲ្យកាកបាទក្រហមមានថវិកាបន្ថែមទៀត ដើម្បីរៀបចំកម្មវិធីជាច្រើន  ដើម្បីបម្រើប្រយោជន៍ សម្រាប់ប្រជាជន និងប្រទេសកម្ពុជា។

មិត្តហ្វូនគឺជាអាជីវកម្មមួយក្នុងចំណោមអាជីវកម្មដែលបានចូលរួមចំណែកច្រើនជាងគេរបស់រដ្ឋាភិ​បាល​​កម្ពុជា​ជាមួយ​នឹងចំនួនទឹកប្រាក់ជិត ១ ពាន់លានដុល្លារអាមេរិក។ ក្រៅពីការរួមចំណែកដល់កាកបាទក្រហម មិត្តហ្វូនក៏បាន​ចូលរួមសកម្មភាពសង្គមជាច្រើនទៀតផងដែរ ដូចជាការជួយឧស្សាហ៍កម្មផ្នែកបច្ចេកវិទ្យា ឧបត្ថម្ភកីឡា សហគមន៍ និងសកម្មភាពជួយសង្គមជាមួយនឹងតួលេខច្រើនជាង 100 លានដុល្លារ។

ជាពិសេស មិត្តហ្វូនតែងតែបង្ហាញតួនាទីត្រួសត្រាយរបស់ខ្លួនក្នុងបម្លាស់ប្តូរឌីជីថលសម្រាប់រដ្ឋាភិបាល សហគមន៍ធុរកិច្ច និងសង្គមកម្ពុជា តាមរយៈការប្រឹក្សា គាំទ្រ និងអមដំណើររដ្ឋាភិបាល ធុរកិច្ច និងប្រជាជនកម្ពុជា ដើម្បីអនុវត្តការប្រើ​ប្រាស់បច្ចេកវិទ្យាឌីជីថល និងដំណោះស្រាយឌីជីថល ដើម្បីបម្រើគ្រប់សកម្មភាពរបស់សង្គម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ម៉ប់ សារិន៖ ផ្លូវថ្មើរជើងទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងមិនទាន់គ្រប់ជ្រុងជ្រោយ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

គីមឈីជិត១១តោន​ត្រូវ​បាន​មន្ត្រី​កូរ៉េ​​រឹបអូស​​ពីអ្នកដំណើរ​តាមយន្តហោះ​ក្នុងឆ្នាំ២០២៤

សេដ្ឋកិច្ច២ ម៉ោង មុន

ក្រសួងប្រៃសណីយ៍ ចង់បង្កើតសួនឌីជីថល គាំទ្រដល់ធុរកិច្ចថ្មី និងការកសាងសហគមន៍ឌីជីថល

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ទីរព័ត៌មាន ស្នើឱ្យរាយការណ៍បើជួបអ្នកកាសែតក្លែងក្លាយ ដែលគំរាមកំហែង និងជំរិតទារប្រាក់

កំពង់ផែឥណ្ឌូណេស៊ី
ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ឥណ្ឌូណេស៊ីជំរុញពិពិធកម្មផលិតផល ដើម្បីទប់ទល់ផលប៉ះពាល់ពន្ធអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម