Connect with us

ព័ត៌មានអន្ដរជាតិ

២ ខែទៀត ថៃ ចប់អាកាសធាតុក្ដៅខ្លាំង តែជួបគ្រោះមួយទៀត

បានផុស

នៅ

យោង​តាម​នាយកដ្ឋាន​ឧតុនិយម (MD) រាយការណ៍​ថា រដូវ​ក្ដៅ​នឹងបញ្ចប់នាពេលឆាប់ៗនេះ ប៉ុន្តែ​ការ​ព្យាករណ៍​មួយទៀត​បញ្ជាក់​ថា ថៃ​នឹងប្រឈមមុខ​ជាមួយ​ឥទ្ធិពល​ដ៏អាក្រក់នៃបាតុភូត El Niño នា​ពាក់កណ្តាលខែមិថុនា​ ដែលនាំឲ្យជួបគ្រោះ​រាំង​ស្ងួត​ធ្ងន់ធ្ងរ​ក្នុង​ប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Somkhwan Tanchan ប្រធាននាយកដ្ឋានសង្កេតការណ៍​ឧតុនិយម​បាន​កត់​សម្គាល់​ថា ទោះបីជាសីតុណ្ហភាពអតិបរិមាពីមុនត្រូវបានគេព្យាករណ៍ថានឹងឡើងដល់កំពូលនៅ ៤៣C អង្សាសេនៅរដូវក្តៅនេះ ប៉ុន្តែសីតុណ្ហភាពខ្ពស់បំផុតត្រូវបានគេរំពឹងថានឹងបន្តនៅប្រហែល ៤០C អង្សាសេសម្រាប់រដូវក្តៅដែលនៅសល់។

ទោះជាយ៉ាងណាក៏ដោយ លោកបានបន្ថែមថា ភាពធ្ងន់ធ្ងរនៃគ្រោះរាំងស្ងួតនៅឆ្នាំនេះ បើប្រៀបធៀបទៅនឹងស្ថានភាពក្នុងឆ្នាំ ២០១៩ និង ២០២០ គឺកាន់តែមានការព្រួយបារម្ភ ហើយអាចបណ្តាលឲ្យមានការកើនឡើងនៃសីតុណ្ហភាពខ្ពស់នៅក្នុងប្រទេសថៃនាពេលអនាគតដ៏ខ្លី​ខាងមុខ។

ខាងឧតុនិយម MD ក៏បាន​សម្ដែង​ការព្រួយបារម្ភផងដែរ ទាក់ទងនឹងផលប៉ះពាល់​សុខភាពធ្ងន់ធ្ងរ​ដែលអាច​បង្កឡើង​ដោយ​កម្ដៅ​ខ្ពស់​ជាបន្តបន្ទាប់។ កាលពីថ្ងៃសុក្រ សន្ទស្សន៍​កំដៅ (HI) បានចុះបញ្ជីកម្រិត​ប្រកាសអាសន្ន ៥៤C អង្សាសេ នៅក្នុងសង្កាត់ Bang Na នៃទីក្រុងបាងកក ក៏ដូចជានៅ Chon Buri និង Phuket ។ HI ដែល​គេ​ហៅ​ថា​ជា​សីតុណ្ហភាព​ជាក់ស្តែង ឆ្លុះបញ្ចាំង​ពី​សីតុណ្ហភាព​ដែល​រាងកាយ​មនុស្ស​យល់​ឃើញ​នៅពេល​សំណើម​ដែល​ទាក់ទង​ត្រូវ​បាន​ផ្សំ​ជាមួយ​នឹង​សីតុណ្ហភាព​ខ្យល់។

យោងតាមព័ត៌មានដែលចេញផ្សាយដោយក្រសួងសុខាភិបាលបានឲ្យ​ដឹងថា សីតុណ្ហភាព HI ចាប់ពី ៤១ ដល់ ៥៤C អង្សាសេ បង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល ជាពិសេសជាមួយ​នឹងការប៉ះពាល់នឹងកម្ដៅ​យូរ។ ស្ថានភាពកម្ដៅខ្ពស់នេះ ក៏ត្រូវបានគេរំពឹងថានឹងបន្តរហូតដល់ថ្ងៃអាទិត្យ ខណៈដែលអាកាសធាតុខ្លាំង រួមទាំងព្យុះផ្គររន្ទះ ត្រូវបានគេរំពឹងថា ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃព្រហស្បតិ៍​សប្ដាហ៍​ក្រោយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖bangkokpost

ចុចអាន៖សន្ទស្សន៍កម្តៅនៅ ថៃ ឡើងដល់ ៥៤អង្សាសេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម