Connect with us

ព័ត៌មានជាតិ

កម្ពុជា គ្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជន ចំនួន ៥ ទីតាំងបន្ថែមទៀត នៅប្រទេសចិន

បានផុស

នៅ

កម្ពុជា គ្រោង​នឹង​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ឯកជន ចំនួន ៥ ទីតាំង​បន្ថែម​ទៀត នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ខណៈ​បច្ចុប្បន្ន​មាន ១០ ទីតាំង រួចហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​វេទិកា​ស្ដីពី “​ការ​ជំរុញ​ពាណិជ្ជកម្ម និង​វិនិយោគ កម្ពុជា​-​ចិន​(​ក្វាង​ស៊ី​)” នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា កាលពី​ថ្ងៃ​ទី ២២ មេសា លោក ឈួន ដារ៉ា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​មាន​ប្រសាសន៍​ថា កម្ពុជា បាន​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ឯកជន​កម្ពុជា នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ចំនួន ១០ ទីតាំង និង​គ្រោង​បើក​ចំនួន ៥ បន្ថែម​ទៀត ក្រោម​ការ​គាំទ្រ និង​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ទាំងពីរ។

លោក​បាន​ស្នើ​ឲ្យ​សហគ្រាស​-​ក្រុមហ៊ុន​ចិន​ពី​ខេត្ត​ក្វាង​ស៊ី ដែល​អញ្ជើញ​មក​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​នា​ពេលនេះ សូម​ធ្វើការ​បណ្ដាក់​ទុន និង​វិនិយោគ​នៅ​ប្រទេស​កម្ពុជា លើ​ការ​ផលិត និង​កែច្នៃ​ផលិតផល​កសិកម្ម ដែល កម្ពុជា មាន​ទីផ្សារ​នាំ​ចេញ​ទៅ​សហភាព​អឺរ៉ុប បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់ និង​លើ​ពិភពលោក។ លោក​សង្ឃឹម​ថា ការ​ចូលរួម​ពិព័រណ៍​ចិន​-​អាស៊ាន និង​វេទិកា​ពាណិជ្ជកម្ម និង​វិនិយោគ នា​ខែ​កញ្ញា នៅ​ទីក្រុង​ណាន​នី​ង ប្រទេស​ចិន នឹង​ជួយ​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ប្រទេស​ទាំងពីរ​បន្ថែម​មួយ​កម្រិត​ទៀត។

លោក​បាន​បន្ត​ទៀត​ថា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ផ្ដល់​ការ​លើក​ទឹកចិត្ត​ដល់​ធុរជន និង​វិនិយោគិន​បរទេស តាមរយៈ​ការ​អនុគ្រោះ​ពន្ធ និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ឲ្យ​កាន់តែ​មាន​ភាព​ងាយ​ស្រួល និង​កាន់​តែ​មាន​ទំនុក​ចិត្ត​ខ្ពស់។ ជាក់ស្ដែង កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន បាន​ចូល​ជា​ធរមាន​មុនគេ​បង្អស់​សម្រាប់​ប្រទេស​កម្ពុជា បន្ទាប់មក​គឺ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ និង​កិច្ចព្រមព្រៀង RCEP ហើយ​ថ្មីៗ​នេះ​បាន​បញ្ចប់​ជា​ផ្លូវការ នៃ​ការ​ចរចា​កិច្ច​ព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា​-​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ហើយ​គ្រោង​នឹង​ចុះហត្ថលេខា នា​ពេល​ខាងមុខនេះ។

លោក ឡាន ធាន​លី អភិបាល​តំបន់​ស្វយ័ត​ជនជាតិ​ជាំ​ង ក្វាង​ស៊ី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​លើក​ឡើង​ថា ចំណងមិត្តភាព​កម្ពុជា​-​ចិន បាន​ក្លាយ​ជា​មិត្តភាព​ត្បូង​ពេជ្រ នា​ឆ្នាំ ២០២៣ នេះ គឺ​គម្រប់​ខួប​ទី ៦០ នៃ​កិច្ច​ទំនាក់ទំនង​ការទូត និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ។ តាមរយៈ​កិច្ច​សហ​ប្រតិបត្តិការ​កម្ពុជា​-​ចិន ក្រោម​គម្រោង​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ ក្នុង​ការ​កសាង​សហគមន៍​ជោគវាសនា​តែមួយ និង​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​កម្ពុជា​-​ចិន បាន​ជំរុញ​ឲ្យ​កិច្ចការ​អភិវឌ្ឍ​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និង​កសិកម្ម កាន់តែ​ស៊ីជម្រៅ និង​កាន់តែ​រឹងមាំ​បន្ថែម​ទៀត។

ជាក់ស្ដែង តំបន់​ស្វយ័ត​ក្វាង​ស៊ី បាន​ធ្វើការ​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​កម្ពុជា ដែល កម្ពុជា បាន​អញ្ជើញ​ចូលរួម​ពិព័រណ៍​ចិន​-​អាស៊ាន​នៅ​ទីក្រុង​ណា​នី​ង​ជា​រៀងរាល់​ឆ្នាំ។

ក្នុង​វេទិកា​នេះ​ដែរ ក៏​មាន​ពិធី​ចុះហត្ថលេខា​លើ​គម្រោង​អាជីវកម្ម​រវាង​ក្រុមហ៊ុន​កម្ពុជា​-​ចិន ចំនួន ១១ ទាក់ទង​នឹង​កិច្ច​សហ​ប្រតិបត្តិការ​លើ​ការ​ជំរុញ​វិស័យ​ដាំដុះ និង​កែច្នៃ​ផលិតផល​កសិកម្ម​ផង​ដែរ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ខេត្ត​កោះកុង កំពុង​មាន​ចំណាប់​អារម្មណ៍​ពី​អ្នក​វិនិយោគ និងត្រូវការ​កម្លាំងពលកម្មច្រើន

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ ៖ មន្ត្រីរាជការ អាចស្នើធ្វើប័ណ្ណ ប.ស.ស ជូន ប្ដី ឬ ប្រពន្ធ និង កូន ក្នុងបន្ទុក ដោយមិនបង់វិភាគទានទេ

សន្តិសុខសង្គម៣ ម៉ោង មុន

រដ្ឋបាលសង្កាត់ភ្លើងឆេះរទេះសហការជាមួយក្រុមហ៊ុនប្រមូលសំរាមផ្លាស់ប្តូរធុងសំរាមថ្មី១៨ធុង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាពអត់ឃ្លាន និង ការគំរាមកំហែងបង្ខំឱ្យ​គ្រិស្តបរិស័នៅមីយ៉ាន់ម៉ាប្ដូរមកកាន់ព្រះពុទ្ធសាសនា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អ៊ីស្រាអែល​​​​​លក់​​ប្រព័ន្ធ​​ការពារ​ដែន​អាកាស​​​និង​មីស៊ីល​តម្លៃ​ជិត​៦០០លានដុល្លារ​​ដល់​ស្លូវ៉ាគី​

សន្តិសុខសង្គម៤ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម១២ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ព័ត៌មានជាតិ២៤ ម៉ោង មុន

តុលាការផ្ដន្ទាទោស ជនដៃដល់ ស្រី ស៊ីណា វ័យ៥១ឆ្នាំ ដាក់ពន្ធនាគារ ៣១ ឆ្នាំ និងសងសំណងជូនអ្នកស្លាប់២លានដុល្លារ និងអ្នករងរបួស៥០ម៉ឺនដុល្លារ

សន្តិសុខសង្គម៩ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម