ជីវិតកម្សាន្ដ
ពេជ្រ សោភា បង្ហើបគន្លឹះជីវិត ដើម្បីទទួលបានសេចក្ដីសុខផ្លូវចិត្ត
តារាចម្រៀងអ្នកនាង ពេជ្រ សោភា រហូតមកដល់ពេលនេះមានវ័យកាន់តែជ្រេហើយ តែអ្វីដែលកត់សម្គាល់ នាងត្រូវបានមហាជនកោតសរសើររូបសម្រស់ ដោយនៅរក្សាបានភាពស្រស់ស្អាត ហើយក្មេងជាងវ័យដដែល។

យ៉ាងណាមិញថ្មីៗនេះ តារាចម្រៀងលំដាប់កំពូលអ្នកនាង ពេជ្រ សោភា បានបង្ហោះរូបចំនួន ៣ សន្លឹក ឈរកាច់រាងនៅមាត់សមុទ្រយ៉ាងស្រឡូន ហើយស្រស់ស្អាតមិនចាញ់ក្រមុំឡើយ។

តាមរយៈរូបភាពនេះដែរ អ្នកគាំទ្រនាងជាច្រើនបានលាន់មាត់សរសើរគ្រប់គ្នាថា ពេជ្រ សោភា នៅតែរក្សាបានសាច់ឈាមស្រស់ស្អាត និងរាងស្រឡូនគួរឲ្យទាក់ទាញខ្លាំង។

បង្ហោះភ្ជាប់ជាមួយរូបភាពទាំងនោះដែរ ពេជ្រ សោភា បានសរសេរខ្លឹមសារដ៏មានអត្ថន័យថា “អ្នកត្រូវចាំថា អ្នកត្រូវហ៊ានដើរចេញពីជីវិតមនុស្សដែលមិនបានខ្វល់ពីអ្នក មិនស្រលាញ់អ្នក និងមនុស្សដែលតែងតែធ្វើឲ្យអ្នកគិតច្រើន បើអ្នកហ៊ាន អ្នកនឹងជួបអ្វីដែលថ្មី ហើយអ្នកនឹងទទួលបានការពិត”។

សូមជម្រាបដែរថា តារាចម្រៀងអ្នកនាង ពេជ្រ សោភា គិតមកដល់ពេលនេះ នាងបានចូលប្រឡូកក្នុងវិស័យសិល្បៈមានរយៈពេលយូរឆ្នាំហើយ ស្របពេលដែលប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះ នៅតែរក្សាបានការគាំទ្រច្រើនពីមហាជន និងមិត្តៗ យុវវ័យផងនោះ៕
អត្ថបទ ៖ ចាន់រ៉ា






-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង