ព័ត៌មានអន្ដរជាតិ
កាត់ទោសសកម្មជនបរិស្ថាន អង់គ្លេស ២ រូបដែលបិទចរាចរណ៍លើស្ពាន ១៧ ម៉ោង ឲ្យជាប់ពន្ធនាគារ ៥ ឆ្នាំ
សកម្មជនបរិស្ថានអង់គ្លេស ២ រូបដែលមានឈ្មោះ Morgan Trowland និង Marcus Decker ត្រូវបានតុលាការ Southend Crown កាត់ទោសកាលពីថ្ងៃសុក្រឲ្យជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំ និង ៧ ខែទៅតាមទោសកំហុសរៀងៗខ្លួន បន្ទាប់ពីរកឃើញមានពិរុទ្ធពីបទបង្កការរំខានដល់សាធារណជន ។
លោក Louise Metcalfe ប្រធានអធិការកិច្ចអង់គ្លេសដែលត្រួតពិនិត្យការស៊ើបអង្កេតនេះបាននិយាយថា “យើងដឹងពីសកម្មភាពរបស់ Trowland និង Decker ថាជការតវ៉ា ប៉ុន្តែវាមិនអាចទទួលយកបាននោះទេ ។ ពួកគេបានបង្កគ្រោះថ្នាក់ ជាពិសេសពួកគេបង្កការរំខានមិនគួរឲ្យជឿទៅដល់សាធារណជន” ។
ទោះយ៉ាងណា អ្នកទាំងពីរបានប្រកែក ក្នុងអំឡុងពេលកាត់ក្តីថា វាជាការតវ៉ាខាងបរិស្ថានដោយសន្តិវិធី បើទោះបីជាបង្កឲ្យមានការបិទផ្លូវរាប់គីឡូម៉ែត្រក៏ដោយ ខណៈលោក Trowland បាននិយាយថា “យើងបានឡើងលើស្ពាន Dartford Bridge ក្នុងទីក្រុងឡុងដ៍ដើម្បីចងបដា “Just Stop Oil” ជាការតវ៉ាទាមទារឲ្យរដ្ឋាភិបាលបញ្ចប់គោលនយោបាយប្រេង និងឧស្ម័នថ្មី” ។
គួរបញ្ជាក់ថា លោក Trowland អាយុ ៤០ ឆ្នាំជាអ្នករស់នៅតំបន់ Islington ក្នុងទីក្រុង North London និងលោក Decker វ័យ ៣៤ ឆ្នាំ បានឡើងលើកំពូលស្ពាននៅម៉ោងប្រហែល ៤ ទៀបភ្លឺកាលពីថ្ងៃទី ១៧ ខែតុលា ឆ្នាំមុន ជាមួយបដាដែលសរសេរថា “Just Stop Oil” និងបានចងអង្រឹងនៅលើកំពូលស្ពាននោះផងដែរ ។
ក្រោយមកប៉ូលិសបានសម្រេចបិទចរាចរណ៍លើស្ពាននោះរយៈពេល ១៧ ម៉ោង ហើយក្រុមអ្នកជួយសង្គ្រោះបានព្យាយាមឡើងលើកំពូលស្ពានដែលមានកម្ពស់ជាង ៦០ ម៉ែត្រ និងយកអ្នកទាំងពីរចុះមកវិញដោយប្រើដងស្ទូចមានកន្រ្តកយ៉ាងមានសុវត្ថិភាព ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ LBC
ចុចអាន ៖ តំបន់ អាស៊ី អាចបន្តមើលឃើញ “សូរ្យគ្រាស” មួយផ្នែកទៀតនៅប៉ុន្មានខែខាងមុខ
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ