សេដ្ឋកិច្ច
ឆ្នាំមុន ចិន នាំចូលផ្លែឈើ ៥ មុខពី ថៃ ក្នុងតម្លៃ ៤.៩ ពាន់លានដុល្លារ
អ្នកនាំពាក្យរដ្ឋាភិបាលថៃលោក Anucha Burapachaisri បាននិយាយកាលពីថ្ងៃសៅរ៍ថា ថៃ គឺជាប្រទេសផ្គត់ផ្គង់ផ្លែឈើកំពូលទៅកាន់ប្រទេសចិន ដោយបាននាំចេញសរុបចំនួន ២.១៧ លានតោន និងមានតម្លៃ ៤.៩ ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំមុន ហើយការនាំចេញនេះ គឺកើនឡើង ៣.៧២ ភាគរយធៀបនឹងឆ្នាំ ២០២១ ។

ដោយដកស្រង់ទិន្នន័យពីក្រសួងពាណិជ្ជកម្មថៃ លោក Anucha បានឲ្យដឹងថា ផ្លែឈើថៃចំនួន ៥ មុខដែលចិននាំចូលរួមមាន ចេក ដូងខ្ចី ទុរេន ស្រកានាគ និងផ្លែមៀន ខណៈនៅក្នុងនោះ ទុរេនប្រហែល ៩៥ ភាគរយ ចិននាំចូលពីថៃ ។តាមទិន្នន័យនេះ ថៃរួមចំណែក ១ ភាគ ៣ នៃការនាំចូលផ្លែឈើសរុបរបស់ចិន ។
ទន្ទឹមនឹងនេះ ចិនបាននាំចូលដូងខ្ចីចំនួន ៥២៣ ពាន់តោនពីប្រទេសថៃ ដែលជាចំនួនដ៏ធំបំផុតនៃការនាំចូលរបស់ខ្លួនកាលពីឆ្នាំមុន ។

ថៃ បាននាំចេញផ្លែឈើទៅកាន់ប្រទេសចិនក្នុងទម្រង់ផ្សេងៗគ្នាដូចជា ស្រស់ កក ស្ងួត និងកែច្នៃ ហើយក្នុងនោះមធ្យោបាយដឹកជញ្ជូនតាមកប៉ាល់មាន ៥១ ភាគរយ តាមផ្លូវគោក ៤៨ ភាគរយ និងតិចជាង ១ ភាគរយ តាមផ្លូវអាកាស ។
តាមរយៈស្ថិតិនេះ លោក Anucha ថា ចិននៅតែមានតម្រូវការខ្ពស់សម្រាប់ផ្លែឈើពីជុំវិញពិភពលោក ដោយសារចិនជាទីផ្សារដ៏ធំមួយ ហើយវាគឺជាឱកាសដ៏ល្អសម្រាប់កសិករថៃ និងប្រតិបត្តិករអាជីវកម្មក្នុងការលើកកម្ពស់គុណភាពផ្លែឈើថៃសម្រាប់ការនាំចេញ ៕

ប្រែសម្រួល ៖ នាង រតនៈ
ប្រភព ៖ The Nation Thailand
ចុចអាន ៖ លោក ប្រាយុទ្ធ បញ្ជាឲ្យក្រសួងថាមពល ថៃ ពិនិត្យមើលការឡើងថ្លៃអគ្គិសនីខ្ពស់ខុសធម្មតា

-
សន្តិសុខសង្គម១៨ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?