ព័ត៌មានអន្ដរជាតិ
មកដឹងស្ថានភាពក្ងោក ស ដែលមានតែមួយគត់នៅ អង់គ្លេស ក្រោយត្រូវរថយន្តបុក
សត្វក្ងោកពណ៌សដ៏កម្រមួយក្បាលដែលគេស្គាល់ថាជា “តារាប្រចាំតំបន់” នៅឧទ្យាន Normanby Hall នៃតំបន់ North Lincolnshire របស់ចក្រភពអង់គ្លេស ដែលត្រូវបានឡានបុក ហើយរត់គេចខ្លួនកាលពីថ្ងៃទី២០ ខែមេសា និងមានរបួសធ្ងន់ ពេលនេះស្ថិតក្នុងស្ថានភាពសុវត្ថិភាពវិញហើយ ក្រោយទទួលការព្យាបាលពីក្រុមគ្រូពេទ្យ ។
ដំបូងឡើយមានការសន្និដ្ឋានថា ការបើកបុកសត្វក្ងោកសនេះ ជាករណីប៉ុនប៉ង ឬចេតនា ប៉ុន្តែអ្នកនាំពាក្យរបស់ប៉ូលិសតំបន់ Humberside បានឆ្លើយតបថា វាជាករណីអចេតនាប៉ុណ្ណោះ ហើយបើយោងតាមការស៊ើបអង្កេតបានរកឃើញទៀតថា សត្វក្ងោកដ៏កម្រនេះបានដើរចូលរថយន្តដោយខ្លួនវា ហើយក៏ត្រូវរថយន្តបុក និងបណ្ដាលឲ្យរបួស ក និងជើង ។
ទោះជាយ៉ាងណា ក្ងោកសដ៏កម្រអាយុ ៤ ឆ្នាំមួយក្បាលនេះកំពុងទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យសត្វរបស់អង់គ្លេស ។
សូមបញ្ជាក់ដែរថា ក្ងោកសនេះមានតែមួយគត់នៅតំបន់នោះ ហើយវារស់នៅជាមួយក្ងោកធម្មតា ២ ក្បាលទៀត ជាពិសេសបុគ្គលិកក្នុងឧទ្យាននោះស្រលាញ់វាណាស់ ដោយសារអាកប្បកិរិយាស្លូតបូតខុសពីសត្វដទៃ ៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់