ព័ត៌មានជាតិ
សមត្ថកិច្ចចម្រុះជាង ៥០នាក់ ជួយជួសជុលផ្ទះប្រជាពលរដ្ឋរងគ្រោះខ្យល់កន្ត្រាក់ជាង ១០០ខ្នង
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣នេះ សមត្ថកិច្ចចម្រុះ ជាង ៥០នាក់ ជួយរុះរើ និងជួសជុលផ្ទះប្រជាពលរដ្ឋរងគ្រោះ ដោយសារភ្លៀង និងខ្យល់កន្ត្រាក់ ក្នុងភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដមរមានជ័យ។
បើតាម លោក ងួន ធីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកស្រុកអន្លង់វែង បានឱ្យ កម្ពុជាថ្មី ដឹងនៅរសៀលថ្ងៃនេះថា ប្រជាពលរដ្ឋរងការរលំខូចខាតផ្ទះសំបែងសរុបចំនួន ១០៤ខ្នងផ្ទះ ដោយមកដល់ពេលនេះ កងកម្លាំងបានជួយជួសជុលរួចរាល់ចំនួន ៤ខ្នងផ្ទះ ហើយនឹងបន្តជួសជុលនៅថ្ងៃបន្ទាប់ទៀត។
សមត្ថកិច្ចដែលចុះជួយ ក្នុងនោះមាន កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ចំនួន ១០នាក់ ដឹកនាំដោយ លោកវរសេនីយ៍ត្រី តឹក សារឿន មេបញ្ជាការ (អ-ហ) ស្រុកអន្លង់វែង ចុះសហការជាមួយ កម្លាំងអធិការនគរបាលស្រុកអន្លង់វែង ចំនួន ២៥នាក់ កម្លាំងយុវជនឃុំអន្លង់វែង ចំនួន ០៩នាក់ កម្លាំងប្រជាការពារភូមិចំនួន ១០នាក់ ដឹកនាំរួមដោយ លោក ងួន ធីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកស្រុកអន្លង់វែង ចុះជួយរុះរើ និងជួសជុលផ្ទះប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយភ្លៀងលាយឡំ ខ្យល់កន្រ្តាក់ កាលពីវេលាម៉ោង ១៦ និង៣០នាទី ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣។
បច្ចុប្បន្ន ប្រជាពលរដ្ឋទាំងនោះ កំពុងសង់លំនៅស្នាក់នៅបណ្ដោះអាសន្នក្បែរនោះសិន និងរង់ចាំទទួលជំនួយពីអាជ្ញាធរខេត្ត និងសប្បុរសជននានា៕
អត្ថបទ៖ ចាន់ ធី
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់