ព័ត៌មានអន្ដរជាតិ
មន្ត្រីបោះឆ្នោតជាន់ខ្ពស់មីយ៉ាន់ម៉ា ត្រូវគេធ្វើឃាត
មន្ត្រីជាន់ខ្ពស់មួយរូប ដែលមានទំនាក់ទំនងជាមួយមេដឹកនាំយោធា ត្រូវបានក្រុមឧទ្ទាម បាញ់សម្លាប់ក្នុងរថយន្តនៅរដ្ឋធានីពាណិជ្ជកម្ម យ៉ាំងហ្គោន។
ក្រុមព័ត៌មានរបស់កងទ័ព បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Sai Kyaw Thu អនុប្រធានគណៈកម្មការរៀបចំការបោះឆ្នោតមីយ៉ាន់ម៉ា ត្រូវបានសម្លាប់នៅក្នុងសង្កាត់ Thingangyun ភាគខាងកើតទីក្រុង យ៉ាំងហ្គោន កាលពីថ្ងៃសៅរ៍។ គាត់ត្រូវបានគេបាញ់ជាច្រើនគ្រាប់ចំទ្រូង ក និងក្បាល។

សេចក្តីថ្លែងការណ៍របស់កងទ័ពបានចង្អុលទៅកងកម្លាំងការពារប្រជាជន ថាជាអ្នកទទួលខុសត្រូវចំពោះការសម្លាប់នេះ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។
កងកម្លាំងការពារប្រជាជនប្រឆាំងរដ្ឋប្រហារ (PDF) ដែលរៀបចំនិងបំពាក់អាវុធដល់រដ្ឋាភិបាលរួបរួមជាតិ (NUG) បានក្រោកឈរឡើងប្រឆាំងនឹងយោធា ដែលបានដណ្តើមអំណាចកាលពីជាងពីរឆ្នាំមុន ហើយឈានទៅការបង្កវិបត្តិសង្គម និងសេដ្ឋកិច្ចនៅក្នុងប្រទេស។
គួរបញ្ជាក់ថា NUG ត្រូវបានបង្កើតឡើងដោយអ្នកនយោបាយជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ ដែលត្រូវបានបណ្តេញចេញពីតំណែងនៅក្នុងរដ្ឋប្រហារយោធា។
ស្របពេលយោធាមីយ៉ាន់ម៉ា បន្តការបង្រ្កាបយ៉ាងបង្ហូរឈាមលើក្រុមប្រឆាំងចាប់តាំងពីការដណ្តើមកាន់កាប់ប្រទេសក្នុងឆ្នាំ២០២១មកនោះ អ្នកប្រយុទ្ធ PDF បានកំណត់គោលដៅលើមន្ត្រីនានាដែលគេស្គាល់ ឬយល់ថាកំពុងធ្វើការជាមួយយោធា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
ចុចអាន៖ អាស៊ាន ថ្កោលទោស ដាច់អហង្ការ ចំពោះ ការ វាយ ប្រហារ អាកាសរបស់ មីយ៉ាន់ម៉ា

-
សន្តិសុខសង្គម១៨ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?