ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ អំណាចដែលសម្ដេចមានរាល់ថ្ងៃនេះ គឺប្រជាជនជាអ្នកឲ្យ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លើកឡើងថា អំណាចដែលសម្ដេចមានរាល់ថ្ងៃនេះ គឺប្រជាជនជាអ្នកឲ្យ ហើយអំណាចនេះគឺដើម្បីការពារសេចក្ដីសុខរបស់ប្រជាជន។
ការលើកឡើងនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានាក្នុងវត្តព្រះបារមីវង្កតបុរី ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៣នេះ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា បុគ្គលខ្លះ ចង់ធ្វើជានាយករដ្ឋមន្ត្រីខ្លះណាស់ តែពួកគេមិនមានឱកាសធ្វើឡើយ។ ចំណែកសម្ដេច មិនចង់ធ្វើ និងមិនស្គាល់តំណែងនាយករដ្ឋមន្ត្រីផងនោះ តែបានមកធ្វើជានាយករដ្ឋមន្ត្រី រហូតជិត ៤ទសវត្សរ៍ទៅហើយ។ ក្នុងនោះ បើគិតតំណែងផ្សេងៗទៀត នៅក្នុងរាជរដ្ឋាភិបាល គឺមានរយៈពេល ៤៤ឆ្នាំហើយ ដែលបំបែកឯតទគ្គកម្មនៅលើពិភពលោក រួចស្រេចទៅហើយ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «ឯតទគ្គកម្មដែលបានបំបែកនោះ ស្អី? រដ្ឋមន្ត្រីការបរទេសដែលក្មេងជាងគេលើពិភពលោក អាហ្នឹងឯតទគ្គកម្មទីមួយ ឯតទគ្គកម្មទីពីរ នាយករដ្ឋមន្ត្រីដែលក្មេងជាងគេលើពិភពលោក ឯតទគ្គកម្មដែលបានបំបែក គឺនាយករដ្ឋមន្ត្រីដែលយូរជាងគេនៅលើពិភពលោក គឺ ៣ឯតទគ្គកម្ម»។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងដែរថា អំណាចដែលសម្ដេចមានរាល់ថ្ងៃនេះ គឺប្រជាជនជាអ្នកឲ្យ ហើយអំណាចដែលសម្ដេចនេះ គឺដើម្បីការពារសេចក្ដីសុខរបស់ប្រជាជន។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «កុំឲ្យវាពិបាកទៀត លោក ហ៊ុន សែន ឯងក្រាញអំណាច អើ…អំណាចនេះប្រជាជនឲ្យ ចុះអ្នកឯងកំពុងតែចង់បានអំណាចនោះវាស្អីដែរ អាគេកំពុងការពារអំណាចដើម្បីសេចក្ដីសុខរបស់ប្រជាជន ទៅជាខុសអី? រួចចុះអ្នកឯង ចង់ធ្វើនាយករដ្ឋមន្ត្រីដែរ តើវាយ៉ាងម៉េចដែរ? គួរតែនិយាយមើលមុខ មើលក្រោយផង»៕
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៥ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់