ព័ត៌មានអន្ដរជាតិ
វិមានមួយនៅ ថៃ ល្បីថាខ្មោចលងសាហាវ ស្រាប់តែម្ចាស់ផ្ទះចេញមុខទម្លាយការពិត
ម្ចាស់វិមានដ៏ធំមួយដែលត្រូវគេចោទថាមានខ្មោចលងសាហាវនៅខេត្ត Nakhon Phanom ភាគឦសានប្រទេសថៃ បានចេញមកលុបបំបាត់ពាក្យចចាមអារ៉ាមជុំវិញផ្ទះរបស់ពួកគេដោយថា គ្រប់យ៉ាងមិនមែនជាការពិតនោះទេ។
វិមានដ៏ទ្រុឌទ្រោមមួយនេះគឺជាកម្មសិទ្ធិរបស់កូនចៅអភិជនក្នុងស្រុក ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីវាត្រូវគេរាយការណ៍ថា មានតម្លៃរាប់លាន ស្របពេលដែលម្ចាស់ផ្ទះក៏បញ្ជាក់ថា ផ្ទះនេះមិនដែលមានខ្មោចលង ហើយក៏មិនដែលធ្វើជាឃ្លាំងសម្រាប់ដាក់ផេះអ្នកស្លាប់ដែរ។
កាលពីម្សិលមិញ អាជ្ញាធរក្នុងតំបន់ក្នុងខេត្តបញ្ជាក់ថា វិមានធំពីរជាន់ដែលស្ថិតនៅក្នុងខេត្ត Nakhon Phanom បានទទួលការចាប់អារម្មណ៍ដោយសារតែពាក្យចចាមអារ៉ាមជាបន្តបន្ទាប់អំពីស្ថានភាពខ្មោចលង។ ម្ចាស់ផ្ទះឈ្មោះ Klin Melon Metulaអាយុ ៦៤ ឆ្នាំ ជាគិលានុបដ្ឋាយិកាចូលនិវត្តន៍ និងស្វាមីឈ្មោះ Chai Ratana Metula អាយុ ៦៥ ឆ្នាំ ជាគ្រូបង្រៀនចូលនិវត្តន៍ បានសម្តែងការមិនពេញចិត្តចំពោះការបង្ហាញរបស់ប្រព័ន្ធផ្សព្វផ្សាយអំពីទ្រព្យសម្បត្តិរបស់ពួកគេ។ ពួកគេអះអាងថា របាយការណ៍ព័ត៌មានមិនត្រឹមតែរំលោភសិទ្ធិឯកជនដោយការបង្ហោះរូបដោយគ្មានការអនុញ្ញាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំឲ្យសាធារណជនយល់ច្រឡំទៀតផង។
គូស្នេហ៍វ័យចំណាស់មួយគូនេះបានទាក់ទងទៅអាជ្ញាធរមូលដ្ឋាន ដើម្បីដាក់ពាក្យបណ្តឹងប្រឆាំងបណ្តាញសារព័ត៌មានមួយចំនួនពីបទផ្សព្វផ្សាយព័ត៌មានមិនពិត និងរូបភាពគ្មានការអនុញ្ញាតពីទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ពួកគេ ។ ពួកគេទាមទារឲ្យមានការសុំទោស និងបានគំរាមចាត់វិធានការតាមផ្លូវច្បាប់ ប្រសិនបើមិនមានការឆ្លើយតប។
លោកយាយ Klin អះអាងថា ការចោទប្រកាន់រឿងផ្ទះខ្មោចបានធ្វើឲ្យមានការរំខាន ហើយថាអ្នកកាសែតគ្រាន់តែព្យាយាមលក់រឿងមួយជំនួសការបង្ហាញការពិត។ ទ្រព្យសម្បត្តិដែលមានអាយុលើសពី៣០ឆ្នាំមកហើយ មិនដែលមានសកម្មភាពចម្លែកអ្វីឡើយ។ ដើមឡើយបានសាងសង់ផ្ទះដើម្បីទុកជាផ្ទះវិស្សមកាលរហូតដល់បងប្រុសរបស់នាងដែលរស់នៅលើអចលនទ្រព្យនោះបានទទួលមរណភាពនៅឆ្នាំ ២០១៦។ ឥឡូវនេះវាបម្រើជាកន្លែងស្តុកទុកសម្រាប់គ្រួសាររបស់គាត់។ វិមាននេះក៏មានចេតិយចំនួនបីផងដែរ ដែលត្រូវបានរចនាឡើងសម្រាប់គោរពបូជាសាសនាដោយអ្នកស្រុក។ ម្ចាស់សំណង់និយាយថា សំណង់ទាំងនេះសម្រាប់តែបូជាប៉ុណ្ណោះ ហើយមិនដែលត្រូវបានគេប្រើសម្រាប់ទុកផេះមនុស្សស្លាប់ឡើយ។
ទោះយ៉ាងណា ប៉ូលិសបានស៊ើបអង្កេតបន្ថែមលើប្រវត្តិគ្រួសារបង្ហាញថា ឪពុកម្ដាយចុងរបស់លោកយាយ Klin គឺជាពាណិជ្ជករដ៏ល្បីនៃស្រុក Renunakorn ក្នុងខេត្ត Nakhon Phanom ។ គ្រួសារនេះត្រូវបានគេស្គាល់ និងគោរពយ៉ាងខ្លាំងនៅក្នុងសហគមន៍មូលដ្ឋាន។ លោកយាយ Klin និងប្អូនប្រុសរបស់គាត់ទាំងពីរនាក់គឺជាមន្ត្រីសាធារណៈ មុនពេលគាត់ទទួលមរណភាពនៅឆ្នាំ ២០១៦៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល