សេដ្ឋកិច្ច
ធនាគារជាតិ វៀតណាម រៀបចំសម្រួលប្រាក់កម្ចីឡើងវិញ
ធនាគារកណ្តាលរបស់វៀតណាមនឹងរៀបចំរចនាសម្ព័ន្ធប្រាក់កម្ចីឡើងវិញសម្រាប់អាជីវកម្មមួយចំនួនដែលប្រឈមមុខនឹងការលំបាក រួមទាំងការពន្យារពេលសងប្រាក់កម្ចីផងដែរ ខណៈប្រទេសនេះកំពុងស្វែងរកវិធីជំរុញសេដ្ឋកិច្ចដែលកំពុងតែធ្លាក់ចុះ ។
ទន្ទឹមនោះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក៏បានស្នើឲ្យធនាគារជាតិវៀតណាម រៀបចំសេចក្តីសម្រេចក្នុងគោលបំណងបង្កើនចំនួនក្រុមហ៊ុនដែលត្រូវរៀបចំរចនាសម្ព័ន្ធឡើងវិញ ក៏ដូចជាពង្រីករយៈពេលសម្រាប់ដោះស្រាយផងដែរ ។
មិនតែប៉ុណ្ណោះ លោកក៏បានអំពាវនាវឲ្យធនាគារពាណិជ្ជ កាត់បន្ថយអត្រាការប្រាក់ ផ្តល់ប្រាក់កម្ចីដើម្បីជួយដល់អាជីវកម្ម និងគ្រួសារផងដែរ ។
បច្ចុប្បន្ន ក្រុមហ៊ុនជាច្រើននៅក្នុងប្រទេសវៀតណាម ដែលជាមជ្ឈមណ្ឌលផលិតកម្មក្នុងតំបន់ បាននឹងកំពុងជួបបញ្ហា ចំពេលដែលតម្រូវការពិភពលោកធ្លាក់ចុះ រួមជាមួយនឹងការនាំចេញធ្លាក់ចុះ ១១.៩ ភាគរយនៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ។
គិតត្រឹមត្រីមាសទី១ សេដ្ឋកិច្ចរបស់វៀតណាម មានកំណើនយឺតមែនទែន ពោលមានត្រឹមតែ ៣.៣២ ភាគរយប៉ុណ្ណោះ បើធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២២ មានដល់ ៥.៩២ ភាគរយ ។
គួរបញ្ជាក់ថា ធនាគារជាតិវៀតណាមកាលពីខែមុន បានកាត់បន្ថយអត្រាគោលនយោបាយមួយចំនួន ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច ចំពេលស្ថានភាពសេដ្ឋកិច្ចសកលមិនទាន់មានភាពប្រក្រតីឡើងវិញ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ VN Express
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ