Connect with us

សន្តិសុខសង្គម

បាក់ច្រាំងទន្លេបាសាក់ធ្លាក់ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងចូលក្នុងទន្លេ

បានផុស

នៅ

ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងស្ថិតនៅក្នុងឃុំព្រែកគយ ស្រុកស្អាងខេត្តកណ្តាល បានបាក់ចូលក្នុងទន្លេបាសាក់នៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលខេត្តកណ្ដាល ប្រាប់កម្ពុជាថ្មីនៅរសៀលថ្ងៃទី ២៤ ខែមេសានេះថា ករណីបាក់ច្រាំង​នៅស្រុកស្អាង ខេត្តកណ្ដាល មានផ្ទះប្រជាពលរដ្ឋប្រមាណ ៣០ ខ្នង​កំពុងប្រឈមនឹងការ​បាក់ធ្លាក់ចូលក្នុងទន្លេបាសាក់។

អាជ្ញាធរបានចុះត្រួតពិនិត្យ និងប្រកាសឱ្យប្រជាពលរដ្ឋ​រើចេញពីផ្ទះបណ្ដោះអាសន្ន​ ដើម្បីចៀសវាងគ្រោះថ្នាក់ដោយសារការបាក់ផ្ទះចូលទន្លេ។ ចំពោះមូលហេតុ នៃការបាក់លោក មិនទាន់បញ្ជាក់នៅឡើយ ខណៈអាជ្ញាធរកំពុងអន្តរាគមន៍លើករណីនេះ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម