Connect with us

ជីវិតកម្សាន្ដ

James Jirayu បង្ហោះរូបគូស្នេហ៍លើកដំបូង ធ្វើឱ្យហ្វេនស្រីៗខូចចិត្តព្រាត

បានផុស

នៅ

ថ្វីត្បិតប្រកាសទំនាក់ស្នេហាជាមួយគ្នាប៉ុន្មានឆ្នាំមកហើយក្ដី ប៉ុន្តែតារាសម្ដែង James Jirayu និងមិត្តស្រីក្រៅរង្វង់សិល្បៈ Foam មិនធ្លាប់បង្ហោះរូបគូយ៉ាងបើកចំហនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួនពួកគេឡើយ ទើបតែថ្មីៗនេះ James បានបង្អួតរូបគូជាលើកដំបូង ដែលបានធ្វើឱ្យអ្នកគាំទ្រស្រីៗ នាំគ្នាខូចចិត្តព្រាតតែម្ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបថតគូស្នេហ៍ដែលអ្នកគាំទ្រកម្រឃើញ ​ត្រូវបាន James Jirayu បង្ហោះកាលពីម្សិលមិញ នៅលើបណ្ដាញ IG  ដែលរូបនេះ ជារូបដែលពួកគេបានធ្វើដំណើរទៅលេងសមុទ្រជាមួយគ្នាយ៉ាងផ្អែមល្ហែម និងរីករាយ។ មិនត្រឹមតែបង្អួតរូបគូនោះទេ តារាប្រុសវ័យ ២៩ឆ្នាំរូបនេះ ថែមទាំងសរសេរខេបសិនយ៉ាងរ៉ូមែនទិក និងបាន Tag នៅលើ IG របស់ Foam ទៀតផង។

ក្នុង​ចំណោម​មតិ​នៅលើការបង្ហោះរបស់ James Jirayu ​អ្នកគាំទ្រនាំគ្នាសរសើរថា វាជារូបគូដែលគួរឲ្យស្រឡាញ់ណាស់ ព្រមទាំងផ្អែមខ្លាំងផងដែរ ប៉ុន្តែជាមួយគ្នានោះ ហ្វេនស្រីៗរបស់តារាសម្ដែងរូបនេះ ភាគច្រើនបានសរសេរហាក់អន់ចិត្តថា ហេតុអ្វីនារីម្នាក់នោះទេមិនមែនជាខ្លួនគេ។ ទោះសរសេរបែបនេះក្ដី ពួកគេនៅតែចូលរូមអបអរសាទរ James Jirayu និង Foam ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ស្រលាញ់គ្នាជិត ១០ ឆ្នាំ Mak ទម្លាយថ្ងៃផ្ដើមស្នេហ៍ដំបូងជាមួយមិត្តស្រី ក្រោយកៀកថ្ងៃរៀបការ

ចុចអាន៖ Justin Bieber ទម្លាយអារម្មណ៍ថា ខ្លួនឈឺចិត្តខ្លាំង ក្រោយគេរិះគន់ភរិយាកប់ៗមាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៥ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម