ព័ត៌មានជាតិ
ខេត្តកំពង់ចាម មានពលរដ្ឋចំណាកស្រុកទៅប្រទេសជិតខាង ជាង១ម៉ឺន៣ពាន់នាក់
មានប្រជាពលរដ្ឋ ដែលបានធ្វើចំណាកស្រុកទៅកាន់ប្រទេសជិតខាង មានចំនួនសរុប១៣.៥៨២នាក់ ក្នុងនោះប្រជាពលរដ្ឋ ដែលទៅស្របច្បាប់មានចំនួន ១០.៦៨០នាក់ប៉ុណ្ណោះ។

លោកស្រី ប៉ាង ដានី អភិបាលរងខេត្តនិងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តកំពង់ចាម បានមានប្រសាសន៍ថា ក្នុងចំណោមប្រជាពលរដ្ឋចំណាកស្រុកទាំងនោះ មានប្រជាពលរដ្ឋ ដែលបានធ្វើចំណូលស្រុកត្រឡប់មកវិញមានចំនួនសរុប ៦.១១៣នាក់។ លោកស្រីបានបន្តថា ក្នុងនោះប្រជាពលរដ្ឋចំណាកស្រុកច្រើនជាងគេ គឺ នៅស្រុកស្ទឹងត្រង់ ដែលមានប្រមាណជា ២.៥៩៣នាក់ ស្រុក ព្រៃឈរមាន ២.០៥៣នាក់ និងតិចជាងគេ គឺនៅក្រុងកំពង់ចាម មាន ៥៧៣នាក់។

ថ្លែងនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំ ឆ្នាំ២០២០របស់គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ លោកស្រី ប៉ាង ដានី បានមានប្រសាសន៍ទៀតថា ដោយឡែក ចំពោះអ្នកចំណូលស្រុកវិញ គិតត្រឹមថ្ងៃ១៨ ខែមករា ឆ្នាំ២០២១នេះ ស្រុកដែលច្រើនជាងគេ គឺ ៖ ១.ស្រុកចំការលើ មានចំនួន ១.២៣៣នាក់។ ទី២.ស្រុកព្រៃឈរ មានចំនួន ៨.២០១នាក់។ ៣.ស្រុកកំពង់សៀម មានចំនួន ៨០៩នាក់ និងស្រុក ដែលតិចជាងគេ គឺស្រុកស្រីសន្ធរ។

លោកស្រីបានបន្ថែមថា«តាមបណ្តាញផ្សព្វផ្សាយថា នាបច្ចុប្បន្នមានជនទុច្ចរិតមួយចំនួន ឆ្លៀតក្នុងឱកាសធ្វើសកម្មភាព ជួញដូរមនុស្សក្នុងបរិបទជំងឺកូវីដ១៩។ អញ្ចឹងទេ យើងជាគណៈកម្មាការខេត្ត ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ត្រូវតែរួបរួមគ្នា ខិតខំធ្វើការងារនេះ ឲ្យបានជោគជ័យ»។ ជាមួយគ្នានោះដែរ លោកស្រីបានថ្លែងនូវការកោតសរសើរ ចំពោះ ក្រុមការងារទាំងអស់ ដែលបានខិតខំបំពេញភារកិច្ច កន្លងមក។ ប៉ុន្តែ នៅឆ្នាំបន្ទាប់នេះ យើងទាំងអស់គ្នា ត្រូវតែមានផែនការសកម្មភាពមានរបាយការណ៍ច្បាស់លាស់ ដើម្បីបញ្ជាក់ពីសកម្មភាពការងារ ដែលយើងទាំងអស់គ្នា បានយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅគ្រប់បណ្ដាគោលដៅ ផងដែរ៕
អត្ថបទ៖ សំអឿន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ