Connect with us

ព័ត៌មានអន្ដរជាតិ

លោកស្រី Hillary Clinton ត្រូវបានជ្រើសរើសធ្វើជាតំណាងអ្នកបោះឆ្នោតក្នុងប្រព័ន្ធ Electoral College នៅទីក្រុងញូវយ៉ក

បានផុស

នៅ

អតីតបេក្ខជនប្រធានាធិបតីអាមេរិកលោកស្រី Hillary Clinton បាននិយាយថា លោកស្រីត្រូវបានជ្រើសរើសឲ្យធ្វើជាតំណាងទីក្រុងញូវយ៉កជាសមាជិកម្នាក់ក្នុងចំណោមសមាជិក ៥៣៨ នាក់នៃប្រព័ន្ធបោះឆ្នោត Electoral College ឬអង្គអ្នកបោះឆ្នោតតំណាងដែលមានសិទ្ធិបោះឆ្នោតជ្រើសរើសប្រធានាធិបតីបន្ទាប់ ។

លោកស្រី Clinton បានប្រាប់សារព៌តមានអាមេរិក SiriusXM ថា “ខ្ញុំជាអ្នកបោះឆ្នោតនៅទីក្រុងញូវយ៉ក ។ ខ្ញុំច្បាស់ណាស់ ខ្ញុំនឹងបោះឆ្នោតឲ្យលោក Joe Biden និងលោកស្រី Kamala Harris ក្នុងទីក្រុងញូវយ៉ក” ។

ទន្ទឹមនោះដើម្បីក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិក បេក្ខជនត្រូវឈ្នះឆ្នោតចំនួន ២៧០ សម្លេងពីប្រព័ន្ធបោះឆ្នោត Electoral College ដែលត្រូវបានបម្រុងទុកសម្រាប់រដ្ឋនីមួយៗដោយផ្អែកលើចំនួនប្រជាជន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ថែមពីនេះបេក្ខជនដែលឈ្នះការបោះឆ្នោតដែលផ្ដោតលើប្រជាប្រិយភាពត្រឹមតែមួយសន្លឹកក៏ដោយក៏ទទួលបាននូវលទ្ធផលឈ្នះការបោះឆ្នោតក្នុងរដ្ឋទាំងអស់ផងដែរ ខណៈលើកលែងតែរដ្ឋចំនួន ២ ប៉ុណ្ណោះរបស់សហរដ្ឋអាមេរិកដែលមិនគិតពីលទ្ធផលនេះ ហើយក្នុងទីក្រុងញូវយ៉កមានអ្នកតំណាងបោះឆ្នោតគាំទ្រគណបក្សសាធារណរដ្ឋចំនួន ២៩ នាក់ប៉ុណ្ណោះ ។

គូរបញ្ជាក់ថា លោកស្រី Clinton ទទួលបានសម្លេងគាំទ្រជិត ២.៩ លានសម្លេងច្រើនជាងលោក Donald Trump ក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០១៦ ប៉ុន្តែបានចាញ់ការបោះឆ្នោតវិញ បន្ទាប់ពីលោក Trump ទទួលបានសម្លេងភាគច្រើននៅក្នុងប្រព័ន្ធបោះឆ្នោត Electoral College ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម