ព័ត៌មានជាតិ
សម្ដេចតេជោ អះអាងថា ក្នុងដំណាក់កាលគ្រប់គ្រងប្រទេស សម្ដេចបាននិងកំពុងខិតខំអភិវឌ្ឍន៍វិស័យអប់រំឲ្យដល់មូលដ្ឋាន
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា ក្នុងដំណាក់កាលដែលសម្ដេចមានលទ្ធភាពគ្រប់គ្រងប្រទេស សម្ដេចបាននិងកំពុងខិតខំអភិវឌ្ឍន៍វិស័យអប់រំឲ្យដល់មូលដ្ឋាន។
ការអះអាងរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង ២ពាន់នាក់ នៃវិទ្យាស្ថានជាតិអប់រំ (NIE) នាព្រឹកថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៣នេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា រឿងអតីតកាលវាបានកន្លងហួសទៅហើយ តែវាបានផ្ដល់មេរៀនច្រើនណាស់សម្រាប់ទាំងអស់គ្នា ដើម្បីឈានទៅមុខទាំងអស់គ្នាដែរ។ «ពង្រឹងនូវសមត្ថភាព ធនធានមនុស្សរបស់កម្ពុជា កុំឲ្យកម្ពុជាអភ័ព្វដូចខ្ញុំកាលពីកុមារ ដែលត្រឹមតែអាយុ ១៣ឆ្នាំតែប៉ុណ្ណោះ គឺបែកពីឪពុក-ម្ដាយ ដែលជារឿងកំសត់ៗ»។ នេះជាការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន។
សម្ដេចតេជោ ហ៊ុន សែន អះអាងថា ក្នុងដំណាក់កាលដែលសម្ដេចគ្រប់គ្រងប្រទេសកម្ពុជា សម្ដេចបាននិងកំពុងខិតខំអភិវឌ្ឍន៍វិស័យអប់រំឲ្យដល់មូលដ្ឋាន ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើន។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «អញ្ចឹងទេ បានជាដំណាក់កាលដែលខ្ញុំមានលទ្ធភាពគ្រប់គ្រងប្រទេស ខ្ញុំខិតខំធ្វើផ្នែកវិស័យអប់រំឲ្យដល់មូលដ្ឋាន ជាមួយហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដើម្បីឲ្យកូនសិស្សងាយទៅកាន់សាលារៀនដោយមានផ្លូវល្អ និងសុវត្ថិភាព»។
បើតាមសម្ដេចតេជោ ហ៊ុន សែន នេះគឺជាក្របខណ្ឌគោលនយោបាយបែងចែកផ្លែផ្កា នៃកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ