Connect with us

ព័ត៌មានអន្ដរជាតិ

អណ្ដើកយក្សដ៏កម្ររបស់ពិភពលោក ងាប់ដោយគ្មានមូលហេតុនៅ វៀតណាម

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា អណ្ដើកយក្ស Hoan Kiem ដែលត្រូវគេស្គាល់ថាជា Rafetus swinhoei ដ៏កម្រនៅក្នុងបឹង Dong Mo ក្នុងស្រុក Son Tay បានងាប់កាលពីថ្ងៃទី ២៣ ខែមេសា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Phung Huy Vinh ប្រធានផ្នែក​សេដ្ឋកិច្ច​នៃ​ទីក្រុង Son Tay បាននិយាយថា សមាជិកនៃ​ក្រុម​ការពារ​អណ្ដើក​មិនរកប្រាក់ចំណេញមួយបានរកឃើញអណ្តើកដែលងាប់នៅបឹង Dong Mo កាល​ពីថ្ងៃអាទិត្យ។ អណ្តើក​នេះ​ត្រូវ​បាន​គេលែង​ចូល​បឹង​ក្នុង​ឆ្នាំ ២០២០ ខណៈមូលហេតុនៃការស្លាប់របស់វាមិនទាន់ត្រូវបាន​បញ្ជាក់​នៅ​ឡើយ​ទេ។

មន្ត្រីអង្គការមិនរកប្រាក់ចំណេញ IMC ដែលមើលការខុសត្រូវលើគម្រោងអភិរក្សអណ្តើក Hoan Kiem បាន​និយាយ​ថា អណ្ដើក​ងាប់​នេះ​មានប្រវែង ១.៥៦ ម៉ែត្រ និង​ទម្ងន់ ៩៣ គីឡូក្រាម។ ឥឡូវ​នេះ​សាកសព​របស់​វាស្ថិតនៅក្នុងដៃអ្នកស្រាវជ្រាវ ដូច្នេះ​អាយុ និង​មូលហេតុ​នៃ​ការ​ស្លាប់​របស់​វា​អាច​កំណត់​បាន។

អណ្តើក Hoan Kiem ត្រូវបានពិពណ៌នាជាលើកដំបូងនៅឆ្នាំ ១៨៧៣ ប៉ុន្តែមានការស្រាវជ្រាវតិចតួចអំ​ពីប្រភេទសត្វទន់។ ប្រភេទសត្វនេះធ្លាប់រស់នៅភាគច្រើននៃតំបន់ដីសណ្តទន្លេក្រហម ប៉ុន្តែត្រូវបានបរបាញ់រហូតដល់ជិតផុតពូជនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ និង ១៩៨០ ។​ វា​ជា​ប្រភេទ​វា​មួយ​ក្នុង​ចំណោម​បី​ប្រភេទ​ដែល​នៅ​សេសសល់​ក្នុង​ពិភពលោក ដោយមួយ​នៅ​រស់រាន​មានជីវិត​នៅ​បឹង Xuan Khanh ក្នុង​ស្រុក Ba Vi និងមួយ​ទៀត​នៅ​ប្រទេស​ចិន។ ជាមួយនឹងការស្លាប់របស់វា ក្តីសង្ឃឹមសម្រាប់ការរស់ឡើងវិញនៃប្រភេទសត្វអណ្តើកដ៏កម្របំផុតរបស់ពិភពលោកកំពុងធ្លាក់ចុះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖vnexpress

ចុចអាន៖មូលហេតុពិតដែលទីក្រុងហាមឃាត់នៅ ចិន មានសត្វក្អែកជាច្រើនរស់នៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៦ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៦ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៦ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម