ជីវិតកម្សាន្ដ
មាស សុខសោភា អរស្ទើរហោះពេលជួបសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
តារាចម្រៀងស្រីសំនៀងផ្អែមពិរោះ មាស សុខសោភា បានបង្ហាញពីអារម្មណ៍រំភើប និងរីករាយខ្លាំងក្រោយពេលនាងត្រូវបានផ្តល់ការអនុញ្ញាតដ៏ខ្ពស់ខ្ពស់ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដើម្បីចូលជួបសម្តែងការគួរសម និងថែមទាំងបានថតរូបអនុស្សាវរីយ៍ជាមួយសម្តេចទៀត ផង។
តារាស្រី មាស សុខសោភា អំឡុងពេលបានចូលជួបសម្តែងការគួរសមនិងថតរូបអនុស្សាវរីយ៍ជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន នេះដែរបើក្រឡេកមើលពីទឹកមុខ គឺនាងមិនត្រឹមតែ មានស្នាមញញឹមស្រស់ស្រាយនោះទេ តែថែមទាំងបង្ហាញការដឹងគុណដ៏ខ្ពស់ខ្ពស់របស់សម្តេចទៀតផង។ មាស សុខសោភា បានប្រាប់ឲ្យដឹងដូច្នេះថា «ពិតជាមហាកិត្តិយសរបស់នាងខ្ញុំដែលបានជួបសម្តែងការគួរសមជាមួយម៉ែធំ និងបានថតរូបអនុស្សាវរីយ៍ជាមួយអ្នកម៉ែ។ ខ្ញុំសូមអរគុណដល់ម៉ែធំដែលយកចិត្តទុកដាក់ស្រលាញ់ចំពោះកូនៗដែលជាសិល្បកររៀបចំគ្រប់សព្វបែបយ៉ាងរួមទាំងអាហារពេលល្ងាចនៅក្នុងកម្មវិធី។ សូមគោរពជូនពរអ្នកម៉ែឲ្យទទួលបានសុខភាពល្អ និងជោគជ័យគ្រប់ពេលវេលា។ ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់អំពីកូន មាស សុខសោភា »។
តារាចម្រៀងអ្នកនាង មាស សុខសោភា ថ្វីត្បិតតែនាងបានសម្រេចចិត្តចេញពីទ្រនំផលិតកម្មថោនក៏ពិតមែន ប៉ុន្តែសម្រាប់ទីផ្សាសិល្បៈ ទាំងការគាំទ្រ និងប្រជាប្រិយភាព គឺតារាស្រីរូបនេះ នៅតែរក្សាបានសន្ទុះខ្លាំងមិនចាញ់តារារួមជំនាន់ឯទៀតនោះឡើយ។ម្យ៉ាងទៀត មាស សុខសោភា កន្លងមកក៏តែងទទួលបានការលើកសរសើរចំពោះទឹកចិត្តសប្បុរសធម៌ និងរាក់ទាក់ផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២១ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ