ព័ត៌មានអន្ដរជាតិ
នាវាផ្ទុកយន្តហោះទី៣របស់ចិន ត្រៀមបង្ហាញខ្លួនក្នុងឆ្នាំនេះ
នាវាផ្ទុកយន្តហោះទី៣របស់ចិន ត្រូវបានគេរំពឹងថានឹងបង្ហាញក្នុងឆ្នាំ២០២១នេះ ហើយចូលបម្រើក្នុងកងទ័ពជើងទឹកនៅឆ្នាំ២០២៥។
នាវាដែលត្រូវបានគេស្គាល់ថា Type 003 មួយគ្រឿងនេះ កំពុងត្រូវបានគេដំឡើងនៅឯកន្លែងផលិតនាវាមួយក្នុងទីក្រុង សៀងហៃ ហើយអាចសម្ពោធក្នុងរយៈពេលប៉ុន្មានខែខាងមុខ។
ព័ត៌មាននេះបានកើតឡើងបន្ទាប់ពីប្រទេសចិនអះអាងកាលពីខែតុលាថា នាវាផ្ទុកយន្តហោះទី២របស់ខ្លួន បានត្រៀមរួចរាល់ហើយសម្រាប់កងទ័ពបន្ទាប់ពីទាហានបានធ្វើសមយុទ្ធបាញ់គ្រាប់ពិតជាបន្តបន្ទាប់។
នាវាដឹកយន្តហោះថ្មីបំផុតរបស់ទីក្រុងប៉េកាំងនេះ ត្រូវបានគេរាយការណ៍ថាមានសមត្ថភាពផ្ទុកទម្ងន់បានជាង៨ម៉ឺនតោននិងបំពាក់ដោយម៉ាស៊ីនអេឡិចត្រូម៉ាញ៉េទិចដើម្បីឲ្យយន្តហោះ ហោះចេញ។
នៅចុងបញ្ចប់នៃកម្មវិធីសង្ខេបអាវុធថ្មីរបស់ទីក្រុងប៉េកាំង ប៉ុស្តិ៍យោធា CCTV បានបង្ហាញនូវអ្វីដែលមើលទៅដូចជាគំរូនៃនាវាផ្ទុកយន្តហោះមួយគ្រឿងដែលគ្របដោយភួយពណ៌ក្រហម។
ក្រោមគំរូនៃរូបភាពដែលបង្កើតដោយកុំព្យូទ័រ ស្ថានីយ៍ទូរទស្សន៍នេះដាក់ Caption ថា “ឆ្នាំ២០២១នេះ យើងរំពឹងទុក”។
គេប៉ាន់ស្មានថា នាវានេះនឹងចូលបម្រើក្នុងសេវាកម្មកងទ័ពជើងទឹក នៅចន្លោះឆ្នាំ២០២៤និងពាក់កណ្តាលឆ្នាំ២០២៥។
លោក Song Zhongping អ្នកជំនាញខាងយោធាចិនបានបង្ហើបឲ្យដឹងថា ការស្ថាបនានាវានេះបានបញ្ចប់ហើយ ហើយអ្វីដែលត្រូវធ្វើគឺការដំឡើងនៅកន្លែងផលិតនាវា។
លោក Song បានប្រាប់កាសែត Global Times កាលពីថ្ងៃអាទិត្យថា “ឆ្នាំ២០២១នេះ គឺជាឆ្នាំមួយដែលពោរពេញទៅដោយការរំពឹងទុក រាប់បញ្ចូលទាំងនាវាដឹកយន្តហោះ Type 003 និងយន្តហោះទម្លាក់គ្រាប់បែក H-20 ផងដែរ”។
គេជឿថា នាវាដឹកយន្តហោះទី៣របស់ទីក្រុងប៉េកាំងនេះ នឹងមានសមត្ថភាពផ្ទុកបានច្រើនជាងជាងនាវាពីរគ្រឿងមុនរបស់ប្រទេសនេះទៅទៀត៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ (មានវីដេអូ) ៖ កងនាវាចរឥណ្ឌាបង្ហាញពីការបាញ់មីស៊ីលពន្លិចនាវាសត្រូវ អំឡុងពេលសមយុទ្ធ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ១៣ ម៉ោង ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ១៣ ម៉ោង ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព