Connect with us

ជីវិតកម្សាន្ដ

សាន ផានិត ទម្លាយការពិតឧកញ៉ា ជា សារ៉ន ជានរណា?

បានផុស

នៅ

ប៉ុន្មាន​ថ្ងៃនេះ​ឃើញ​ថា រឿងរ៉ាវ​លោក​ឧកញ៉ា ជា សារ៉ន បាន​ក្លាយ​ជា​ប្រធានបទ​ក្តៅ និង​ផ្ទុះ​ខ្លាំង​នៅ​លើ​បណ្ដាញ​សង្គម ពាក់ព័ន្ធ​នឹង​ការ​វិនិយោគ​ដី​ឡូត៍ ខណៈ​មាន​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ក្លាយ​ជា​ជន​រងគ្រោះ​ដោយសារ​ការ​ដាក់​លុយ​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​ឧកញ៉ា​រូប​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមគ្នា នៃ​រឿងរ៉ាវ​នេះ​កំពុង​ផ្ទុះ​ការ​ចាប់អារម្មណ៍ ស្រាប់​តែ​តារា​ចម្រៀង​លោក សាន ផានិត បាន​ចេញ​មក​ទម្លាយ​ការ​ពិត​អតីតកាល​របស់​លោក ជា សារ៉ន ធ្លាប់​ជា​សង្ឃ​នៅ​វត្ត​មួយ នៃ​ខេត្ត​កំពត។

លោក សាន ផានិត បាន​លើក​ឡើង​ថា «ឧកញ៉ា​ម្នាក់​នេះ ធ្លាប់​ធ្វើ​ព្រះចៅ​អធិការ​វត្ត​នៅ​វត្ត “​ល្បើក​” ស្រុក​ឈូក ខេត្ត​កំពត បាន​ដើរ​បោក​ពលរដ្ឋ​រាប់​រយ​គ្រួសារ មុខរបរ​ប្រឡាក់​ឈាម​រាស្ត្រ​ទៅ​ហើយ ចុះ​ទម្រាំ​តែ​ឧកញ៉ា​ខ្លះ​ចេញពី​ក្មេង​ពាល​មិន​ទាន់​ជ្រុះ​ពន្លៃ​ពី​លើ​ក្បាល បាន​សាង​ស្នា​អ៊ី​គេ​នុង​ជូន​ជាតិ»។

តារា​ចម្រៀង​លោក សាន ផានិត និយាយ​ទៀត​ថា «ខ្លះ​ចេញពី​ត្រកូល​អភិជន ឪ​ម៉ែ​មាន​លុយ​ស្រាប់ និង​កត្តា​ផ្សេងៗ​គរ​ដូច​ភ្នំ (២៨០០ នាក់ផ្លាយ​) តែ​ត្រឹម​ម្សៅ​ប៉ាត​មុខ និង​កាំភ្លើង​បាញ់​ទឹក​ចូលឆ្នាំ​ក៏​គ្មាន ឧកញ៉ា​ណា​មួយ​ផលិត​វា​ចេញ​ក្នុង​ស្រុក​បាន​ដែរ ចេញ​តែ​ដី​ឡូត៍ ផ្ទះល្វែង​ងាយៗ ជាន់ក​គ្នា​នឹង។ ទទួល​ស្គាល់​ឧកញ៉ា​ខ្លះ​ក៏​គេ​ល្អ មាន​ទាំង​ដាក់​ឈ្មោះ​ដង​ផ្លូវ តាម Google ទៀត»។

លោក សាន ផានិត លើកឡើង​បន្ថែម​ថា «មិន​អត់​ប្រយោជន៍​ទាំងអស់​នោះ​ទេ តែ​សម្រាប់​ខ្ញុំ ឧកញ៉ា​ភាគច្រើន​វា​គ្មាន​តម្លៃ​អ្វី​ឡើយ កុំ​ឡើយ​សូម្បីតែ​យក​មក​ប្រៀបធៀប សូមទោស​ផង»។

សូម​ជម្រាប​ដែរ​ថា លោក​ឧកញ៉ា ជា សារ៉ន ត្រូវ​បាន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​កំពត​រាប់​រយ​គ្រួសារ បាន​ផ្ទុះ​ការ​តវ៉ា​យ៉ាង​ខ្លាំង ពាក់ព័ន្ធ​ករណី​ចាញ់​បោក​ឧកញ៉ា​រូប​នេះ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៧ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ៨ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ៩ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ៩ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម