ព័ត៌មានជាតិ
គម្រោង ILO-CHINA ជំរុញការអនុវត្តឌីជីថលក្នុងវិស័យ TVET និងការអភិវឌ្ឍក្រសួងស្ថាប័ន
មន្ត្រីជាន់ខ្ពស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងថា គម្រោងភាពជាដៃគូអង្គការអន្តរជាតិខាងការងារ ប្រទេសចិន ស្តីពី ការពង្រឹងការអភិវឌ្ឍជំនាញក្នុងប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា តាមរយៈកិច្ចសហប្រតិបត្តិការត្បូង ត្បូង និងត្រីកោណ (ILO-CHINA) នឹងជំរុញដល់ការអនុវត្តឌីជីថលក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងគាំទ្រដល់ការអភិវឌ្ឍជំនាញតាមក្រសួង ស្ថាប័ន វិស័យឯកជន និងអ្នកពាក់ព័ន្ធនានា។
ថ្លែងក្នុងកិច្ចប្រជុំលើកទី២ របស់គណៈកម្មការប្រឹក្សាគម្រោង នៃគម្រោងភាពជាដៃគូអង្គការអន្តរជាតិខាងការងារ ប្រទេសចិន ស្តីពី ការពង្រឹងការអភិវឌ្ឍជំនាញក្នុងប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា តាមរយៈកិច្ចសហប្រតិបត្តិការត្បូង ត្បូង និងត្រីកោណ (ILO-CHINA) នៅថ្ងៃទី២៥ ខែមេសានេះ លោក ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការប្រឹក្សាគម្រោងជាដៃគូអង្គការអន្តរជាតិខាងការងារ-ប្រទេសចិន ស្តីពី ការពង្រឹងការអភិវឌ្ឍជំនាញក្នុងប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា តាមរយៈកិច្ចសហប្រតិបត្តិការ ត្បូង និងត្រីកោណ បានមានប្រសាសន៍ថា តាមរយៈគម្រោងនេះនឹងមានសកម្មភាពសំខាន់ៗមួយចំនួន ដូចជាការ រៀបចំអភិវឌ្ឍកម្មវិធីសិក្សាបែបចម្រុះចំនួន ៤មុខរបរ ដោយមាន ៣មុខរបរក្នុងវិស័យសំណង់ និង១មុខរបរក្នុងវិស័យទេសចរណ៍ ក្នុងការចូលរួមការអនុវត្តកម្មវិធីហ្វឹកហ្វឺនកូនជាង, គាំទ្រក្នុងការពង្រីកការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ និងបានកសាងសមត្ថភាពរបស់ភាគីសហជីព និងការចូលរួមផ្តល់ធាតុចូលចំពោះពង្រាងច្បាប់ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈជាដើម។
លោកបានបន្តទៀតថា គម្រោងនេះ មានសារៈសំខាន់ណាស់ក្នុងការចូលរួមពង្រឹងធនធានមនុស្ស និងការភ្ជាប់ទំនាក់ទំនងជាមួយគ្រឹះស្ថានអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅក្នុងតំបន់សម្រាប់ដោះស្រាយបញ្ហានានា និងការអភិវឌ្ឍជំនាញដើម្បីលើកកម្ពស់ភាពមានការងារធ្វើរបស់និយោជិក និងបង្កើនផលិតភាពរបស់សហគ្រាសតាមរយៈការធ្វើឱ្យប្រសើរឡើងលើសេវាមុខរបរ ការអភិវឌ្ឍជំនាញ និងការកសាងសមត្ថភាពស្ថាប័ន។
លោក លីវ យ៊ូតុង នាយកគម្រោងភាពជាដៃគូអង្គការអន្តរជាតិខាងការងារ-ប្រទេសចិន បានឱ្យដឹងថា គម្រោងខាងលើនេះ ដើម្បីចូលរួមចំណែកឱ្យយុវជនគ្រប់រូបមានមុខរបរ ឬជំនាញមួយសមរម្យ និងច្បាស់លាស់ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ហើយនឹងរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រក្នុងប្រទេសកម្ពុជា។ លោកបន្ថែមថា ផែនការសកម្មភាពឆ្នាំ២០២៣ របស់គម្រោងនេះ ផ្តោតលើ ៣ផ្នែកសំខាន់ៗ រួមមាន៖ ការពង្រឹងទៅលើការអភិវឌ្ឍជំនាញនៅកម្ពុជា, ការពង្រឹង និងពង្រីកផ្នែកសេវាកម្មការងារសាធារណៈ និងការពង្រីកបណ្តាញសាលាបណ្តុះបណ្តាលវិជ្ជាជីវៈជាមួយសាលាក្នុងប្រទេសចិន និងបណ្តាប្រទេសក្នុងអាស៊ាន៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់