Connect with us

ជីវិតកម្សាន្ដ

មិនទាន់ធំផង Weir កំណត់អាយុឱ្យកូនស្រីមានមិត្តប្រុសបាត់

បានផុស

នៅ

បន្ទាប់ពីរៀបការ តារាសម្ដែង Weir Sukolwat និងភរិយា Vicky បានទទួលចំណងដៃកូនស្រីជាទីស្រឡាញ់ម្នាក់ គឺនាងតូច Wylin ។ Wylin ជាកូនស្រីដំបូងដែលប៉ាប៉ាថ្មោងថ្មីស្រឡាញ់ថ្នាក់ថ្នម ដល់ថ្នាក់លោកសុខចិត្តផ្អាកការងារសិល្បៈ ដើម្បីបាននៅផ្ទះថែទាំកូនស្រីឱ្យពេញដៃពេញជើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជារឿយៗ Weir តែងតែបង្ហោះរូប និងវីដេអូផ្សេងៗ បង្ហាញពីការមើលថែ Wylin បាន​យ៉ាងល្អ ខណៈថ្មីៗនេះ លោកបាននិយាយអំពីអនាគតកូនស្រីពេលនាងធំឡើង នឹងត្រូវឱ្យនាងមានមិត្តប្រុសនៅអាយុប៉ុនណា។ ឆ្លើយសំណួរ តាមរយៈវីដេអូឃ្លីប Weir ប្រាប់ថា លោកព្រមឱ្យកូនស្រីមានមិត្តប្រុស ​ទាល់តែនាងដល់អាយុ ៣០ឆ្នាំ។ បន្ថែមពីលើការអះអាងបែបនេះ ​លោកថែមទាំងសរសេរកិច្ចសន្យា ដោយរួមមានទាំងស្នាមមេដៃ​ និងសាក្សីទៀតផង។

បន្ទាប់ពីទស្សនាវីដេអូដែល Weir កំណត់អាយុមានមិត្តប្រុសរបស់ Wylin អ្នកគាំទ្រកាន់តែចាប់អារម្មណ៍លើគ្រួសារនេះ និងពោលសរសើរថា លោកពិតជាស្រឡាញ់កូនស្រីជាទីបំផុត៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ អំណោយដែលប៉ុស្តិ៍លេខ ៧ ផ្ញើដល់ផ្ទះ ដល់ថ្នាក់ត្រូវ Weir ថតបង្អួតអ្នកគាំទ្រ

ចុចអាន៖ អ៊ីងហ្វា ស្រែកភ្លាត់សំឡេង ​ក្រោយជួប Idol សំណព្វតាំងពីក្មេងៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Duterte ត្រូវ​​បាន​ចាប់​ខ្លួន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កូរ៉េ​ខាង​ជើង​បាញ់​មីស៊ីលចូល​សមុទ្រ​លឿង ខណៈ​អាមេរិក​-កូរ៉េ​ខាង​ត្បូងកំពុង​ធ្វើ​សមយុទ្ធ​

Sokha Hotels

ព័ត៌មានពេញនិយម