ព័ត៌មានអន្ដរជាតិ
ក្រុមតាលីបង់ សម្លាប់មេខ្លោង បំផ្ទុះគ្រាប់បែកនៅអាកាសយានដ្ឋានក្រុង កាប៊ុល
មន្ត្រីអាមេរិកនិយាយថា មេក្រុមរដ្ឋឥស្លាម ដែលទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកឆ្នាំ២០២១ នៅអាកាសយានដ្ឋានក្រុងកាប៊ុល ពេលនេះត្រូវបានក្រុមតាលីបង់សម្លាប់ហើយ។
ការបំផ្ទុះគ្រាប់បែកនៅខែសីហាឆ្នាំ២០២១ បានសម្លាប់ជនស៊ីវិលប្រមាណ១៧០នាក់ និងទាហានអាមេរិក១៣នាក់ ខណៈមនុស្សម្នាព្យាយាមភៀសខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថានដែលគ្រប់គ្រងដោយក្រុមតាលីបង់។
គួរបញ្ជាក់ថា ការបំផ្ទុះនោះបានកើតឡើងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាលលោកខាងលិច ព្រមានពលរដ្ឋរបស់ពួកគេឲ្យនៅឆ្ងាយពីអាកាសយានដ្ឋានអន្តរជាតិទីក្រុងកាប៊ុល ដោយសារតែការគំរាមកំហែងនៃការវាយប្រហារដោយក្រុម IS-K ដែលជាសាខាអាហ្វហ្គានីស្ថានរបស់ក្រុមរដ្ឋឥស្លាម។
ក្រុមមន្ត្រីអាមេរិកបានប្រាប់ CBS ថា មេដឹកនាំក្រុមរដ្ឋឥស្លាម បានស្លាប់កាលពីប៉ុន្មានសប្តាហ៍មុនមកម្ល៉េះ ប៉ុន្តែគេត្រូវការពេលវេលាដើម្បីបញ្ជាក់ពីការស្លាប់របស់គាត់។
ទោះបីជាយ៉ាងណាក៏ដោយ ឈ្មោះរបស់គាត់មិនទាន់ត្រូវបានបញ្ជាក់ទេ។
យោងតាមរបាយការណ៍មួយនៅក្នុងកាសែត New York Times, សហរដ្ឋអាមេរិក បានដឹងពីមរណភាពរបស់មេដឹកនាំរូបនេះកាលពីដើមខែមេសា។
យ៉ាងណា គេមិនច្បាស់ទេថាតើគាត់គឺជាគោលដៅរបស់ក្រុមតាលីបង់ ឬថាតើគាត់ត្រូវបានសម្លាប់ក្នុងអំឡុងការប្រយុទ្ធរវាងក្រុម IS និងក្រុមតាលីបង់មែនឬក៏អត់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ តាលីបង់ ចូលវាយឆ្មក់កន្លែងលាក់ខ្លួនរបស់ក្រុម IS សម្លាប់ និងចាប់ខ្លួនច្រើននាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ជីវិតកម្សាន្ដ៣ ម៉ោង ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
ចរាចរណ៍៥ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាក់ស្ពាននៅប្រេស៊ីល ធ្លាក់រថយន្តផ្ទុកអាស៊ីដស៊ុលផួរិច លេចធ្លាយសារធាតុគីមីពេញទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រន្ធត់! មួយគ្រួសារមានសមាជិក ១០នាក់ ស្លាប់ទាំងអស់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅ ប្រេស៊ីល