Connect with us

KPT+

អាហារទាំង ៥ ប្រភេទ ញ៉ាំហើយងាយធ្វើឲ្យស្បែកមុខឡើងខ្លាញ់

បានផុស

នៅ

ស្បែកមុខឡើងខ្លាញ់ច្រើន គឺមិនមែនជារឿងល្អនោះទេ វាអាចបង្កអោយស្បែកមុខប្រឈមការរលាក និង កើតមុន។ ដូច្នេះយើងគួរតែការពារ និង រកវិធីដើម្បីកុំឲ្យស្បែកមុខឡើងខ្លាញ់បាន ដូចជាការសម្អាតមុខ និង ការគ្រប់គ្រងរបបអាហារជាដើម។

ខាងក្រោមនេះគឺជា ប្រភេទអាហារមួយចំនួនដែលយើងគួរកាត់បន្ថយ ប្រសិនបើមិនចង់ឲ្យស្បែកមុខឡើងខ្លាញ់ច្រើន៖

១.គ្រឿងស្រវឹង

ការផឹកគ្រឿងស្រវឹងច្រើនប៉ះពាល់ដល់សុខភាពស្បែក ព្រោះជាតិអាល់កុលធ្វើឲ្យរាងកាយចុះជាតិទឹកបណ្ដាលឲ្យស្បែកស្ងួត និងរំញោចក្រពេញខ្លាញ់ក្នុងស្បែកផលិតជាតិខ្លាញ់ច្រើនដើម្បីផ្ដល់សំណើមដល់ស្បែក។ ដូច្នេះប្រសិនបើអ្នកផឹកគ្រឿងស្រវឹងច្រើន ក៏ត្រូវញ៉ាំទឹកឲ្យបានច្រើន​ផងដែរ ដើម្បីរក្សាជាតិក្នុងរាងកាយគ្រប់គ្រាន់។

២.អាហារខ្លាញ់

ពពួកអាហារខ្លាញ់ដូចជា ឆា បំពង ចៀន ដែលចម្អិនដោយខ្លាញ់ចម្រាញ់ពីខ្លាញ់សត្វ ក៏បណ្ដាលប៉ះពាល់សុខភាព និង ប្រឈមការលាកផ្សេងៗ មិនតែប៉ុណ្ណោះក៏ធ្វើឲ្យស្បែកមុខរបស់យើងកើនឡើងជាតិខ្លាញ់ផងដែរ។ ដូច្នេះប្រសិនបើមិនចង់ ឲ្យស្បែកមុខកើនឡើងជាតិខ្លាញ់គួរតែ កាត់បន្ថយញ៉ាំអាហារទាំងនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៣.ផលិតផលទឹកដោះគោ

ផលិតផលទឺកដោះគោ ដូចជាពពួកប៊ឺ ឈីស ដែលសម្បូរទៅដោយអ័រម៉ូន ក៏ធ្វើឲ្យប៉ះពាល់សុខភាពស្បែក ដែរ។ អាំងស៊ុយលីនគឺជាអ័រម៉ូនមួយប្រភេទដែលរកឃើញមាននៅក្នុងផលិតទាំងអស់នោះ ហើយវាអាចជំរុញឲ្យក្រពេញខ្លាញ់ផលិតជាតិខ្លាញ់ក្នុងស្បែកច្រើន ជាហេតុ​ធ្វើឲ្យយើងងាយកើតមុនផងដែរ។

៤.អាហារប្រៃ

ញ៉ាំអាហារប្រៃច្រើន ក៏អាចប៉ះពាល់ដល់សុខភាពស្បែក ព្រោះការញ៉ាំប្រៃអាចប្រឈមឲ្យរាងកាយជួបបញ្ហាច្រាល់ជាតិទឹក​ ធ្វើឲ្យស្បែកប្រែជាស្ងួត។ ការណ៍នេះនឹងធ្វើឲ្យក្រពេញខ្លាញ់ក្នុងស្បែកបង្កើនការផលិតខ្លាញ់ច្រើនដើម្បីរក្សាសំណើមស្បែក។

៥.អាហារផ្អែម

ពពួកអាហារផ្អែមៗ ដូចជាភេសជ្ជៈ នំចំណីដែលមានកម្រិតជាតិខ្ពស់ ក៏ជាមូលហេតុធ្វើឲ្យស្បែកយើងប្រឈមកើនឡើងជាតិខ្លាញ់ច្រើន។ នៅពេលយើងញ៉ាំអាហារដែលមានជាតិស្ករខ្ពស់នឹងធ្វើឲ្យរាងកាយរបស់យើង ផលិតអាំងស៊ុយលីនច្រើន ដែលជាហេតុប៉ះពាល់ដល់មុខងារក្រពេញខ្លាញ់បង្កើនការផលិតខ្លាញ់ដូចគ្នា។ វិធីល្អបំផុតគួរតែកាត់បន្ថយការញ៉ាំពពួកអាហារទាំងនោះ។

អត្ថបទផ្ដល់ដោយ៖Hello Krupet

ចុចអាន៖មានបញ្ហារលាកក្រពះ គួរចាកចេញពីប្រភេទអាហារទាំងនេះ

ចុចអាន៖ផ្លែឈើបីមុខ ជួយស្បែកទន់ម៉ត់រលោង គួរឲ្យចង់ស្ទាបអង្អែល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម