Connect with us

សន្តិសុខសង្គម

ប្រយ័ត្នផង ជនសង្ស័យជាឧក្រិដ្ឋជនសម្លាប់មនុស្ស និងម្នាក់ទៀតជាអ្នកលួចរថយន្ដ​បានលួច​ហែកគុកចេញពីខណ្ឌឬស្សីកែវកាលពីយប់មិញ

បានផុស

នៅ

យោងតាមហ្វេសប៊ុកផេកមួយបានបង្ហោះនៅព្រឹកថ្ងៃទី២៦ ខែមេសា នេះថា ជនសង្ស័យ២នាក់បានលួចហែកគុករត់ចេញដោយសុវត្ថិភាពពេលមេឃកំពុងធ្លាក់ភ្លៀងខ្លាំង នៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ជនសង្ស័យម្នាក់ជាជនជាតិស្បែកខ្មៅជាប់ទោសពីបទឧក្រិដ្ឋជន(សម្លាប់មនុស្ស) និងជនសង្ស័យម្នាក់ទៀតគឺជាអ្នកលួចរថយន្ត។ នេះបើតាមការបង្ហោះរបស់ហ្វេសប៊ុកផេកឈ្មោះ Preab sor។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធករណីនេះ លោក ហ៊ាង ថារ៉េត អធិការ នៃអធិការនគរបាលខណ្ឌឬស្សីកែវ បានបញ្ជាក់ប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី២៦ ខែមេសា នេះ យ៉ាងខ្លីថា ពិតជាមានមែន តែលោកមិនបានប្រាប់ពីមូលហេតុ និងពេលវេលាឲ្យជាក់លាក់នោះទេ៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម