ជីវិតកម្សាន្ដ
Aum Patchrapa សារភាពថា នាងគឺជាមនុស្ស Introvert
រៀមច្បង Aum Patcharapa យល់ស្របជាមួយមិត្តម្នាក់ដែលបានចែករំលែកខ្លឹមសារមួយអំពីបុគ្គលិកលក្ខណៈរបស់នាងថាជាមនុស្ស introvert ដោយនិយាយថា នាងពិតជាបែបនេះពិតមែន។
ទោះយ៉ាងណាក៏ដោយ តារាស្រីលំដាប់ជួរមុខនាង Aum Patchrapa ធ្លាប់បានផ្ដល់បទសម្ភាសន៍ថា នាងជាមនុស្សចូលចិត្តនៅផ្ទះ ហើយមិនចូលចិត្តទៅជប់លៀងផ្សេងៗ។ ស្របពេលកាលពីពេលថ្មីៗនេះ មិត្តភ័ក្ដិជិតស្និទ្ធរបស់ Aum បានចែករំលែកសារមួយតាមរយៈ IG story ដោយបង្ហាញអំពីបុគ្គលិកលក្ខណៈនៃប្រភេទមនុស្ស Introvert ។
នៅក្នុងសារនោះបានសរសេរថា “ការធ្វើជាមនុស្សមានចិត្តគំនិត គឺយើងសប្បាយចិត្តនៅជាមួយខ្លួនឯង។វាមិនមែនមានន័យថា យើងជាមនុស្សដែលប្រឆាំងនឹងការចេញទៅពិភពខាងក្រៅនោះទេ។ គ្រាន់តែពេញចិត្តនឹងពេលវេលាដ៏ស្ងប់ស្ងាត់នោះ បានចំណាយពេលនៅផ្ទះ យើងរកឃើញផ្ទះជាកន្លែងសុវត្ថិភាព។ ហើយយើងខ្លួនឯងគឺជាការលួងលោមរបស់យើង។ វាជាពេលវេលាដែលយើងអាចក្លាយជាខ្លួនឯងបានយ៉ាងពេញលេញ”។
ជាមួយគ្នានោះដែរ មិត្តរបស់ Aum បាន tag រូបនាង បន្ទាប់មករៀមច្បងរូបនេះ ក៏បានចែករំលែកសារនេះ ហើយសរសេរថា “ពិត” រួមជាមួយនឹង Emoji មុខញញឹមថែមទៀតផង។ ក្នុងន័យនេះពាក្យថា Introvert គឺជាអ្នកដែលចូលចិត្តធ្វើខ្លួនជាមនុស្សស្ងប់ស្ងាត់ មិនចូលចិត្តចូលសង្គមច្រើន ពាក្យថា Extrovert ជាមនុស្សបើកចំហ តែងតែចូលចិត្តជួបមនុស្សថ្មីៗជានិច្ច៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បវរកញ្ញា ថៃ និង វៀតណាម សុទ្ធតែរងនូវពាក្យជេរប្រមាថ ពីសំណាក់មហាជនដូចគ្នា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ