សេដ្ឋកិច្ច
កសិករអាចនឹងរង់ចាំតម្លៃគ្រាប់ស្វាយចន្ទីងើបឡើងវិញដល់ខែសីហាទើបលក់ចេញ
តម្លៃគ្រាប់ស្វាយចន្ទីបានធ្លាក់ចុះចាប់តាំងពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៣ ធ្វើឱ្យកសិករមួយចំនួនផ្អាកការលក់គ្រាប់ស្វាយចន្ទីឆៅឱ្យវៀតណាមដោយហាលទុកសម្រាប់លក់នៅខែសីហាខាងមុខវិញ។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ដោយសារតម្លៃស្រុតចុះខ្លាំង រហូតដល់ ៤០០០ រៀល ធ្វើឱ្យកសិករពិបាកទទួលយកក្នុងតំណាក់កាលនេះ។

លោកថា តម្លៃគ្រាប់ស្វាយចន្ទីសើម មានស្ថិរភាពល្អ នៅឆ្នាំ ២០២៣ ចាប់ពីចុងខែមករា រហូតដល់ ពាក់កណ្ដាលខែមីនា តម្លៃចន្លោះពី ៥ ០០០ រៀល ទៅ ៦ ០០០ រៀល ដែលជាតម្លៃល្អបំផុតបើប្រៀបធៀបនឹងឆ្នាំមុនៗ ទើបតែដល់ថ្ងៃទី ១៨ ខែមីនា តម្លៃបានធ្លាក់ចុះ។
សមាគមស្វាយចន្ទីរកម្ពុជា បានប្រាប់ដល់សមាជិកចាប់ផ្ដើមហាលគ្រាប់ស្វាយចន្ទី ដូច្នេះ បានជាការនាំចេញរយៈពេល ៣ ខែ មានការធ្លាក់ចុះ។ លោកបញ្ជាក់ថា ការធ្លាក់ចុះ មិនមែនដោយសារការផលិតបានតិចទេ គឺធ្លាក់ចុះដោយសារតែតម្លៃធ្លាក់ចុះ ទើបសមាជិកសមាគមគាត់ឈប់លក់។

ទិន្ន័យពីសមាគមស្វាយចន្ទីរកម្ពុជាបង្ហាញថា នៅក្នុងរយៈពេល ៣ ខែ ដើមឆ្នាំ ២០២៣ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារធំគឺប្រទេសវៀតណាមចំនួន ២៣៣ ០៥០ តោន ដែលមានទឹកប្រាក់ ៣២០ លានដុល្លារ ធ្លាក់ចុះ ១២.៩៥% បើធៀបរយៈពេលដូចគ្នាទៅនឹង២០២២។
លោក អួន ស៊ីឡុត បានបញ្ជាក់ថា មកដល់ចុងខែមេសានេះ ដោយសារតែមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់ ធ្វើឱ្យស្វាយចន្ទីអន់គុណភាពហើយតម្លៃរឹតតែធ្លាក់ចុះទៀត ដូច្នេះហើយ សមាគមស្វាយចន្ទីរកម្ពុជា ដែលគាត់មានឃ្លាំងហាលទុកដើម្បីលក់នៅខែសីហា ដែលសមាគមធ្លាប់លក់ក្នុងតម្លៃល្អ។
ទោះយ៉ាងណាលោកបញ្ជាក់ថា ប្រសិនបើតម្លៃគ្រាប់ស្វាយចន្ទីរសើម ងើបតម្លៃឡើងវិញនោះសមាគមនឹងចាប់ផ្ដើមលក់ចេញផងដែរ៕
អត្ថបទ៖ ឡេង ដេត

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង